ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រាង​កាយ​ធ្វើ​អ្វីខ្លះ​នៅ​ពេល​អ្នក​កំពុង​គេង ?

6 ឆ្នាំ មុន

ការ​គេង​គឺជា​មុខងារ​សំខាន់​បំផុត​របស់​រាង​កាយ ហើយ​យើង​មិន​អាច​ព្រងើយកន្តើយ​បាន​ទេ​។ ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​ទម្លាប់​នៃ​ការ​គេង​របស់​យើង គឺ​ផ្នែក​កណ្តាល​នៃ​ខួរក្បាល ដែល​វា​ក៏​គ្រប់គ្រង​មុខងារ ផ្សេង​ៗ​ដូច​ជា​

ការ​គេង​គឺជា​មុខងារ​សំខាន់​បំផុត​របស់​រាង​កាយ ហើយ​យើង​មិន​អាច​ព្រងើយកន្តើយ​បាន​ទេ​។ ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​ទម្លាប់​នៃ​ការ​គេង​របស់​យើង គឺ​ផ្នែក​កណ្តាល​នៃ​ខួរក្បាល ដែល​វា​ក៏​គ្រប់គ្រង​មុខងារ ផ្សេង​ៗ​ដូច​ជា​ការ​ដកដង្ហើម ការ​លេប ចង្វាក់បេះដូង សម្ពាធ​ឈាម និង​ការ​ដឹងខ្លួន ។ មុខងារ​ទាំងនេះ​មាន​សារសំខាន់​ដើម្បី​រក្សា​ជីវិត​យើង ហើយ​ការ​គេង​ពិតជា​ចាំបាច់​ប្រសិនបើ​យើង​ចង់​ថែរក្សា​សុខភាព​រាង​កាយ និង​ផ្លូវចិត្ត ។

ខាងក្រោម​នេះ​គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​រាង​កាយ​របស់​អ្នក​ធ្វើ​នៅ​ពេល​ដែល​អ្នក​គេង​លក់៖

១-​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ
ការ​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា​ការ​គេង​ពិតជា​មាន​សារសំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ ដើម្បី​មានដំណើរ​ការ​ល្អ​នៅ​ពេល​ដែល​យើង​ឈឺ ។ ក្នុង​ការ​ស្រាវជ្រាវ អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​មិន​ផលិត​អង់ទីគ័រ​ដែល​ចាំបាច់​ដើម្បី​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​គ្រុនផ្តាសាយ​ទេ ។ លើស​ពី​នេះ​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ជា​ញឹកញាប់ អ្នក​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​ឆ្លង​មេរោគ​ម្តង​ហើយ​ម្តងទៀត​។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​គេង​បាន​គ្រប់គ្រាន់​នៅ​ពេល​ដែល​អ្នក​ឈឺ​ព្រោះ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន​លឿន ។

២-​លាង​សម្អាត​ជាតិពុល
រាង​កាយ​របស់​អ្នក​ត្រូវ​បាន​លាង​សម្អាត​ជាតិពុល​ទាំងស្រុង​នៅ​ពេល​ដែល​អ្នក​គេង ។ ដំណើរការ​នៃ​ការ​លាង​សម្អាត​នេះ​ធ្វើ​ឱ្យ​យើង​មាន​ទំនុកចិត្ត និង​ថាមពល​នៅ​ថ្ងៃ​បន្ទាប់ ដូច្នេះ​អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​ប្រហែលជា​ធ្វើ​រឿង​ចម្លែក​ពេល​ខ្លះ ដោយសារ​ជាតិពុល​មិន​ត្រូវ​បាន​សម្អាត​ចេញពី​រាង​កាយ ។

៣-​ជួសជុល​រាង​កាយ
ការ​គេង​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​មានដំណើ​ការ​យ៉ាងច្រើន​លើ​រាង​កាយ​របស់​យើង​នៅ​ពេល​យើង​គេង ។ នៅ​ពេល​យើង​គេង រាល់​កោសិកា នីមួយ​ៗ​នៅ​ក្នុង​រាង​កាយ​របស់​យើង​ឆ្លងកាត់​ការ​ជួសជុល និង​ធ្វើ​វា​ឲ្យ​ថ្មី​ម្តងទៀត ដូច្នេះ​ការ​គេង​គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​បើសិន​អ្នកមាន​របួស ។ នេះ​ក៏​ជា​មូលហេតុ​ដែល​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់ ដោយសារ​រាង​កាយ​របស់​អ្នក​មិន​មាន​ពេលវេលា​សម្រាក និង​ព្យាបាល​ខ្លួនឯង ។

៤-​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ
នៅ​ពេល​ដែល​យើង​គេង​លក់ ខួរក្បាល​របស់​យើង​ចាប់ផ្តើម​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាង​កាយ​ដើម្បី​ជួយ​សន្សំ​សំចៃ​ថាមពល និង​បញ្ឈប់​ការ​បាត់បង់​កាឡូរី ។ រាង​កាយ​របស់​អ្នក​ប្រហែលជា​ចុះ​ត្រជាក់ ២​អង្សា​សេ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​គេង ដែល​វា​ជា​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ទោះជា​យ៉ាងណា​ក្តី ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​រាង​កាយ​បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​នៅ​ពេល​គេង ៕