ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​នៃ​ការ​គេង​7​ម៉ោង​និង​6​នាទី​រៀង​រាល់​យប់

6 ឆ្នាំ មុន

អ្នក​ដែល​មាន​ក្តី​សប្បាយ​រីករាយ​ដ៏​ល្អ​ឥត​ខ្ចោះ​គឺ​គេង​បាន​រយៈពេល​៧​ម៉ោង និង​៦​នាទី​រៀង​រាល់​យប់ ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញ ។

យើង​បានដឹង​រួច​ទៅ​ហើយ​ថា

អ្នក​ដែល​មាន​ក្តី​សប្បាយ​រីករាយ​ដ៏​ល្អ​ឥត​ខ្ចោះ​គឺ​គេង​បាន​រយៈពេល​៧​ម៉ោង និង​៦​នាទី​រៀង​រាល់​យប់ ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញ ។

យើង​បានដឹង​រួច​ទៅ​ហើយ​ថា បរិមាណ​នៃ​ការ​គេង​មានការ​ទាក់ទង​ជាមួយនឹង​សុខុមាល ភាព​របស់​យើង ឥឡូវនេះ​វា​ហាក់ដូចជា​មានការ​កំណត់​រឹតតែ​ខ្លាំង ។

អ្នកចូលរួម​ដែល​បាន​វាយតម្លៃ​ខ្លួនឯង​ថា​ជា​មនុស្ស​«​សប្បាយ​រីករាយ​បំផុត​» គេង​តិច​ជាង​មនុស្ស​ដែល​«​សប្បាយ​រីករាយ​ឥត​ខ្ចោះ​»​តែ​បន្តិច​ប៉ុណ្ណោះ ដោយ​ពួក​គេ​គេង​បាន​៧​ម៉ោង ។ អ្នក​ដែល​និយាយ​ថា ពួក​គេ​សប្បាយចិត្ត​តិចតួច​គេង​បាន​៦​ម៉ោង និង​៥៤​នាទី ។ នេះ​បើ​តាម​ការ​សិក្សា​លើ​មនុស្ស​ជាង​២.០០០​នាក់​បាន​បង្ហាញ ។

របាយការណ៍​បង្ហាញ​ថា អ្នក​ដែល​គេង​តិច​ជាង​៦​ម៉ោង​និង​៤៨​នាទី​មិន​មានការ​សប្បាយចិត្ត​ទាល់តែ​សោះ​ចំពោះ​ស្នេហា​របស់​ពួក​គេ ពួក​គេ​តែងតែ​មានការ​ព្រួយបារម្ភ និង​ទុក្ខ​ព្រួយ ។

ស្របគ្នា​ជាមួយ​ការ​ស្រាវជ្រាវ​មុន ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញ​ថា​ស្ត្រី​មានការ​លំបាក​បំផុត​ក្នុង​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​អ្នក​ដែល​គេង​បាន​តិច​បំផុត​គឺជា​អ្នក​ដែល​មានការ​សប្បាយ​រីករាយ​តិច​បំផុត ។

អ្នកឆ្លើយ​តប​ដែល​គេង​លក់​ស្រួល​ហាក់ដូចជា​តាំងសមាធិ ឬ​ងូតទឹក​មុន​ពេល​ចូល​គេង​។

សកម្មភាព​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​គេង​មិន​គ្រប់គ្រាន់ រួម​មានការ​លេង​វី​ដេ​អូ​ហ្គេ​ម ឬ​ធ្វើ​ការងារ ។ នេះ​បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៣​នាក់​គេង​មិន​គ្រប់គ្រាន់​ដោយសារ​ភាព​តានតឹង កុំព្យូទ័រ និង​ទូរស័ព្ទ ការ​ផ្លាស់​ប្តូរ​វេន​ធ្វើការ និង​យក​ការងារ​មក​ធ្វើ​នៅផ្ទះ​ជា​ញឹកញាប់ ។ បញ្ហា​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ការ​អស់កម្លាំង​នោះ​ទេ រួម​ទាំង​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ​។

ការ​គេង​មិន​ទៀងទាត់​ក៏​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ភាពធាត់ ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម  ហើយ​វា​ថែម​ទាំង​កាត់​បន្ថយ​អាយុ​របស់​អ្នក​ទៀត​ផង ។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ការ​គេង​ឲ្យ​បាន​ទៀងទាត់​ប្រហែលជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព សាមញ្ញ និង​មាន​តម្លៃ​ថោក​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង ព្រមទាំង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ជា​ច្រើន ៕