នារីម្នាក់ជាប់ទោសពីបទជំរុញគូស្នេហ៍ធ្វើអត្តឃា.ត
នាងMichelle Carterបានផ្ញើសារទៅគូស្នេហ៍បញ្ចុះបញ្ចូលឱ្យគេធ្វើអត្តឃា.ត ហើយគេក៏ធ្វើតាម ។ រឿងនេះកើតឡើងនៅក្រុងហ៊្វែហាវ៉េន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីខែកក្កដា ២០១៤ ។
នាងMichelle Carterបានផ្ញើសារទៅគូស្នេហ៍បញ្ចុះបញ្ចូលឱ្យគេធ្វើអត្តឃា.ត ហើយគេក៏ធ្វើតាម ។ រឿងនេះកើតឡើងនៅក្រុងហ៊្វែហាវ៉េន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីខែកក្កដា ២០១៤ ។
នាងMichelle Carterបានផ្ញើសារទៅគូស្នេហ៍បញ្ចុះបញ្ចូលឱ្យគេធ្វើអត្តឃាត ហើយគេក៏ធ្វើតាម ។ រឿងនេះកើតឡើងនៅក្រុងហ៊្វែហាវ៉េន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីខែកក្កដា ២០១៤ ។
APផ្សាយថានាងMichelle Carterបានធ្វើរឿងនោះតាំងពីអាយុ១៧ឆ្នាំ ហើយទើបតែបើកសវនាការកាលពីពេល ថ្មីៗកន្លងមក ។ តុលាការកាត់ទោសនាងពីបទឃាតកម្ម ដោយផ្ញើសារទៅលោកConrad Roy Carterលើកទី៣ជំរុញឱ្យគេធ្វើអត្តឃាត ។ នៅពេលតុលាការអានសាលក្រមនាងស្រែកយំ ខណៈពេលក្រុមគ្រួសាររបស់នាង និងក្រុមគ្រួសារអ្នកស្លាប់រង់ចាំស្តាប់ដោយយកចិត្តទុកដាក់ ។ មេធាវី ព្យាយាមលួងលោមកុំឱ្យនាងយំ ដោយរង់ចាំការប្រកាសកាត់ទោសម្តងទៀតនៅថ្ងៃទី៣ សីហា ។
បើតាមច្បាប់នៃការដាក់ទោសខ្ពស់បំផុតត្រូវជាប់គុក២០ឆ្នាំ ។
ចៅក្រមនិយាយថា ការកាត់ទោសគឺអាស្រ័យលើពាក្យមួយឃ្លាដ៏សំខាន់ដែលនាងMichelle Carterបានផ្ញើទៅគូស្នេហ៍ គឺ«ត្រឡប់ចូលវិញ»ជាពាក្យជំរុញឱ្យបុរសរូបនោះស្លាប់ ហើយនាងគួររាយការណ៍ប្រាប់ប៉ូលិស ឬក្រុមគ្រួសាររបស់អ្នកស្លាប់ ។
តាមការស៊ើបអង្កេតឱ្យដឹងថា បុរសនោះព្យាយាមធ្វើអត្តឃាតនៅថ្ងៃទី១២ កក្កដា ២០១៤ដោយចូលទៅហិតផ្សែងកាបូនអុកស៊ីដនៅក្នុងរថយន្ត តែហាក់រារែកក៏បើកទ្វារចេញ ប៉ុន្តែនាងMichelleផ្ញើសារទៅប្រាប់ឱ្យគេចូលទៅក្នុងរថយន្តម្តងទៀតរហូតស្លាប់បាត់បង់ជីវិត ។
នៅពេលបុរសគូស្នេហ៍រារែកចិត្ត នាងMichelleផ្ញើសារជំរុញថា«ខ្ញុំយល់ថាបងគួរធ្វើឱ្យខាងតែបាន ដល់ពេលហើយ អូនក៏យល់ព្រមធ្វើតាម អនុវត្តទៅបង ! ត្រឡប់ចូលទៅ» ៕
ចែករំលែកព័តមាននេះ