ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ប្រើ​ឈ្មោះ «​ឌួ​ង ហ្សូ​រី​ដា​» ​បោកប្រាស់​លុយ​គេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​កញ្ញា ឌួ​ង ហ្សូ​រី​ដា បាន​ប្រកាសប្រាប់​មហាជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដាក់​ឈ្មោះ​នាង ដើម្បី​បោកប្រាស់​យក​លុយ ទាំង​ជន​សាមញ្ញ និង​អ្នកមាន​មុខមាត់​នៅ​ក្នុង​សង្គម ។

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​កញ្ញា ឌួ​ង ហ្សូ​រី​ដា បាន​ប្រកាសប្រាប់​មហាជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដាក់​ឈ្មោះ​នាង ដើម្បី​បោកប្រាស់​យក​លុយ ទាំង​ជន​សាមញ្ញ និង​អ្នកមាន​មុខមាត់​នៅ​ក្នុង​សង្គម ។

ឌួ​ង ហ្សូ​រី​ដា ថា​រឿង​នេះ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​រូប​នាង​ឡើយ ពោល​គឺ​វា​កើត​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​នាង​តែងតែ​ព្យាយាម​បដិសេធ និង​ប្រកាស​មហាជន និង​មិត្តភក្តិ​ប្រុង​ប្រយ័ត្ន ។

ជាមួយនឹង​ការ​បង្ហាញ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​នោះ ឌួ​ង ហ្សូ​រី​ដា បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​សូម​ជំរាប​ជូនដំណឹង​ដល់​មិត្តភក្តិ បងប្អូន ក្រុម​គ្រួសារ និង​ហ្វេ​ន​ទាំងអស់ ព្រមទាំង​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា មាន​ជនខិលខូច​បង្កើត​អា​ខោ​ន Facebook​ដាក់​ឈ្មោះ : Zorida Doung ហើយ​ព្យាយាម​ប្តូរ Profile / Cover​និង​Share​ដូច​អ្វី​ដែល​Acc​ខ្ញុំ​កំពុង​មាន ។

ករណី​នេះ​មាន​ច្រើន​ដង​ហើយ តែ​ខ្ញុំ​តែងតែ​ធ្វើការ Report ទៅ​ខាង Facebook ឱ្យ​គេ Deactivate មិនមែន​ជា​របស់ខ្ញុំ ។ អ្វី​ដែល​ហួសចិត្ត​សម្រាប់​Account ថ្មី​ដែល​ដាក់​ឈ្មោះ រូប​ខ្ញុំ នោះ​កំពុង​តែ​បង្ក​ការ​បោកប្រាស់​មនុស្ស​មួយ​ចំនួន​ដែល​ស្គាល់​រឺ​មិន​ស្គាល់​ខ្ញុំ​ច្បាស់​តាម​រយៈ​រូបភាព​សុំ​ខ្ចី​លុយ យក​មក​ធ្វើ​ហាង ។ ជាក់ស្តែង​ខ្ចី​ប៉ះ​បងស្រី​ជំទាវ Nhem Morokot ដែល​លោក​ត្រូវជា​បងប្អូន​ដែរ​នោះ គាត់​បាន​ផ្ញើ​សារ​នេះ​ឱ្យ ហើយ​សួរនាំ ទើប​ដឹង​ថា​ជា​ជន​ឆបោក​បន្លំ​ជា​ខ្ញុំ​ដើរ​ខ្ចី​លុយ​គេ ។

ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជូន​អ្នក​ទាំងអស់​គ្នា​ឱ្យ​បាន​ជ្រាប​ថា ខ្ញុំ ឌួ​ង ហ្សូ​រី​ដា មាន Facebook Account ជា​ផ្លូវការ​តែ​មួយ និង Official Page ក៏​តែ​មួយ​ដែរ​គឺ «FB Acc : Zorida Doung (មុទិតា​) Official Page : Zorida Doung MC» ។

សូម​បញ្ជាក់​ដើម្បី​ងាយស្រួល​ចំណាំ អា​ខោ​ន​ពិត​របស់ខ្ញុំ គឺ​មាន​Friends​ប្រហែល​ជាង​៣៧៤៣​នាក់​ទេ តែ​មាន​អ្នក​Follower​ប្រហែល :៩៩.៩៩៩​នាក់ ហើយ​Friends​ភាគច្រើន​ជា​មនុស្ស​ដែល​ស្គាល់ និង​ឧស្សាហ៍​មានកម្ម​វិធី​ជាមួយ​កម្រ​មាន​Friends​ជា​ជនជាតិ ផ្សេង​ៗ​ឬ​មនុស្ស​ប្រុស​ច្រើន​ដូច​អា​ខោ​ន​Fake​នេះ​ទេ ។

នាង​ខ្ញុំ​កម្រ​ទាក់ទង រឺ​បើក​Inbox​ខ្លួនឯង ដើម្បី​ទាក់ទង​ការងារ​ណាស់ ហើយ​រឹតតែ​មិន​អាច​ទៅ​ខ្ចី​លុយ​គេ​តាម​រយៈ​នេះ​ដែរ ព្រោះ​បើ​មានការ​ងារ​ចាំបាច់​ពិតប្រាកដ​មែន ខ្ញុំ​ប្រើ​តែ WhatsApp/ Viber / Line /Telegram ហើយ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​ជិតដិត សុទ្ធតែ​មាន​លេខ​ទូរ​សព្ទ័​ខ្ញុំ​ទាំងអស់ ប្រើ​លេខ​ដដែល​មិន​ប្តូរ​ជាង​១០​ឆ្នាំ​ហើយ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​និង​ហ្រេ្វ​ន​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ករណី​ឆបោក​នេះ​» ៕