ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយពេល​៥​ឆ្នាំ ដើម្បី​ទៅ​ជួប​មិត្ត​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ចំណាយពេល​៥​ឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ទៅ​ជួប​ជាមួយនឹង​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​កដោយ​ផ្ទាល់​ទាំង​៦២៦​នាក់។

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ចំណាយពេល​៥​ឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ទៅ​ជួប​ជាមួយនឹង​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​កដោយ​ផ្ទាល់​ទាំង​៦២៦​នាក់។

Tanja Hollander បាន​ចាប់ផ្តើម​គម្រោង​របស់​នាង​ដែល​មានឈ្មោះ​ថា «​តើ​អ្នក​ប្រាកដជា​មិត្ត​របស់ខ្ញុំ​ដែរ​ឬទេ0x017d7​» តាំងពី​ឆ្នាំ​២០១០​។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទិស​ទី ដើម្បី​ទៅ​ជួបនឹង​មិត្ត​ហ្វេ​ស​ប៊ុ​ក​ទាំង​៦២៦​នាក់​របស់​នាង​។ ជា​រៀង​រាល់​ខែ នាង​តែងតែ​ចំណាយពេល​២​ស​ប្តា​ហ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​មិត្ត​ហ្វេ​ស​ប៊ុ​ក​របស់​នាង​។

ដំណើរ​នៃ​ការ​សម្រេច​គម្រោង​របស់​នាង ត្រូវ​បាន​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០១៦ ដោយ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​១២​ប្រទេស ៤៣​រដ្ឋ​នៅ​អា​មេ​រិ​ក និង​ទៅ​លេង​ផ្ទះ​របស់​មិត្ត​ហ្វេ​ស​ប៊ុ​ក​ចំនួន​ច្រើន​ជាង​៤០០​ផ្ទះ​។ អ្វី​ដែល​សំខាន់​នោះ គឺ​នាង​បាន​រក​ឃើញ​ចម្លើយ​ឆ្លើយ​ទៅ​នឹង​ឈ្មោះ​គម្រោង​របស់​នាង​ហើយ​។

នាង​បាន​ប្រាប់​ថា​៖ «​ការ​រាប់អាន​មិត្ត​តាម​បណ្តាញ​សង្គម គឺ​ស្រ​ដៀង​ទៅ​នឹង​មិត្ត​ខាងក្រៅ​ដែរ​។ ព្រោះថា ពេល​ខ្លះ​មិត្ត​ខាងក្រៅ​ដែល​ឃើញ​គ្នា​រាល់ថ្ងៃ​មិន​ប្រាកដ​ថា ស្និ​ទ្ធិ​ស្នាល​ជាង​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទេ​។ វា​ជា​វិធី​មួយ​ផ្សេង​ទៀត ក្នុង​ការ​ទាក់ទង​គ្នា​»៕