ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mexico​ លត់ ​New Zealand 2-1 ​ទាំង​ប្រវាយប្រតប់​គ្នា​នៅ​ចុង​ម៉ោង

6 ឆ្នាំ មុន

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Confederations Cup ជុំ​ទី​២ កាលពី​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​ក្រុម Mexico បាន​យកឈ្នះ​ក្រុម​New Zealand ២-១​ទាំង​ចង​ភ្លើងកំហឹង​ដាក់​គ្នា

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Confederations Cup ជុំ​ទី​២ កាលពី​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​ក្រុម Mexico បាន​យកឈ្នះ​ក្រុម​New Zealand ២-១​ទាំង​ចង​ភ្លើងកំហឹង​ដាក់​គ្នា ។

ការ​ប្រកួត​ក្នុង​តង់​ទី​១ ក្រុម New Zealand រកបាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី​៤២​ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Wood ។ ចូល​ដល់​តង់​ទី​២ មិន​បាន​ប៉ុន្មាន​ផង ក្រុម Mexico បាន​វាយបក​រកបាន​២​គ្រាប់​វិញ ដោយ​កីឡាករ Jimenez នៅ​នាទី​ទី ៥៤ និង​កីឡាករ Peralta នៅ​នាទី​ទី​៧២ ។ ការ​ប្រកួត​នេះ​បាន​បន្ត​រហូត​ដល់​នាទី​ទី ៩០+២ ទើប​មានការ​ប្រវាយប្រតប់​គ្នា​រវាង​ក្រុម​ទាំង​ពីរ ដែល​ផ្តើម​ចេញពី​ការ​ទាញ​អាវ​ពី​សំណាក់​កីឡាករ Reyes របស់​ក្រុម Mexico ទៅ​លើ​កីឡាករ Boxall របស់​ក្រុម New Zealand ។ ក្នុង​ជម្លោះ​នេះ គេ​សង្កេត​ឃើញ​មានការ​ប្រើ​កណ្តាប់ដៃ ទះ និង​ទង្គិច​ក្បាល​គ្នា ប៉ុន្តែ​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គំ​ប៊ី លោក Gassama មិន​បាន​ពិន័យ​កាត​ក្រហម​ឡើយ ដោយ​គ្រាន់តែ​ផ្ដល់​កាត​លឿង​មួយ​ប៉ុណ្ណោះ​ដល់​កីឡាករ Reyes ។ 

ទន្ទឹម​នឹង​ការ​បរាជ័យ​លើក​ទី​២​របស់​New Zealand បាន​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ប្រឈម​នឹង​ការ​ធ្លាក់​ចេញពី​ការ​ប្រកួត​មុនគេ ខណៈ​បច្ចុប្បន្ន​ស្ថិត​នៅ​បាត​តារាង​ពូ​ល​A​ដែល​ក្រុម​លេខ​១ Mexico និង​លេខ​២ Portugal មាន​៤​ពិន្ទុ​ដូច​គ្នា រីឯ Russia​នៅ​មាន​ដង្ហើម​ដក​ខ្លះ ដោយ​ឈរ​នៅ​លេខ​៣​មាន​៣​ពិន្ទុ ៕