ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roberto Firmino ក្លាយជា​កូនកំលោះ​ក្រោយ​រួមរស់​ជាមួយ​មិត្ត​ស្រី​អស់​រយៈពេល​4​ឆ្នាំ

6 ឆ្នាំ មុន

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Roberto Firmino បាន​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ខ្លួន​គឺ​នាង Larissa Pereira

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Roberto Firmino បាន​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ខ្លួន​គឺ​នាង Larissa Pereira នៅ​ទឹកដី​កំណើត​ទីក្រុង Maceio ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ទី​២០ មិថុនា កន្លង​ទៅ ។ នៅ​ក្នុង​ពិធី​មង្គលការ​នេះ​គេ​ឃើញ​មិត្ត​រួម​ក្រុម​ដូច​ជា​កីឡាករ Philippe Coutinho, Lucas Leiva, Allan Souza និង Alberto Moreno​ធ្វើ​ជា​អ្នក​កំដរ​និង​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ ។ 

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៥​ឆ្នាំ​កម្ពស់​ជិត​២​ម៉ែត្រ Roberto Firmino បាន​រួមរស់​ជាមួយ​នាង Larissa Pereira តាំងពី​ឆ្នាំ ២០១៣ ហើយ​១​ឆ្នាំ​ក្រោយមក​ពួក​គេ​មានកូន​ស្រី​២​នាក់ Valentina និង Bella ជាមួយ​គ្នា​មុន​សម្រេចចិត្ត​កាន់​ដៃ​គ្នា​ដើរ​ចូល​រោងការ ។ មង្គលការ​របស់ Firmino ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​កម្សាន្ត Café de La Music  ខណៈ​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ និង​រមណីយដ្ឋាន​ក្បែរ​នោះ ។ ជាមួយ​គ្នា​នេះ​ដែរ កីឡាករ Neymar និង​មិត្ត​ស្រី​នាង Bruna Marquezine ព្រមទាំង​គ្រូបង្វឹក​ក្លិប Real Madrid ក៏​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ ៕