ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​គួរ​ភ្ញាក់ផ្អើល​របស់​ទៀបបារាំង

6 ឆ្នាំ មុន

អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ភាគច្រើន​បំផុត​នៃ​ផ្លែទៀប​បារាំង​ចំពោះ​សុខភាព​រួម​មាន​សមត្ថភាព​របស់​វា​ក្នុង​ការ​សម្លា.ប់​ប៉ារ៉ាស៊ីត បន្ថយ​ការ​រលាក ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ផ្លូវដង្ហើម ព្យាបាល​ជំងឺ​ស្បែក

អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ភាគច្រើន​បំផុត​នៃ​ផ្លែទៀប​បារាំង​ចំពោះ​សុខភាព​រួម​មាន​សមត្ថភាព​របស់​វា​ក្នុង​ការ​សម្លាប់​ប៉ារ៉ាស៊ីត បន្ថយ​ការ​រលាក ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ផ្លូវដង្ហើម ព្យាបាល​ជំងឺ​ស្បែក ព្យាបាល​ជំងឺមហារីក ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​ជំងឺ​ក្រពះ ហើយ​បន្ថយ​ការ​ឈឺចាប់​។

សូម​មើល​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ទៀបបារាំង​ចំពោះ​សុខភាព ។
១-​ព្យាបាល​ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត
សមត្ថភាព​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​នៃ​ទៀបបារាំង​បាន​ធ្វើ​ឱ្យ​វា​ក្លាយជា​វិធី​ព្យាបាល​ដ៏​ពេញ​និយម​នៅ​ក្នុង​តំបន់​ជនបទ​ជា​ច្រើន​នៃ​ប្រទេស​អា​មេ​រិ​កឡា​ទី​ន និង​អា​មេ​រិ​ក​ខាងត្បូង​។ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ការ​ឆ្លង​មេរោគ​ប៉ារ៉ាស៊ីត ។ ដោយ​ការ​ទទួលទាន​តែ​ស្លឹក​ទៀបបារាំង អ្នក​អាច​លាង​សំអាត​ពោះវៀន​របស់​អ្នក និង​ធានា​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​ដំណើរការ​ទៅ​យ៉ាង​រលូន ។

២-​ប្រឆាំង​នឹង​ការ​រលាក
ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺសន្លាក់ ឬ​ការ​រលាក​ណាមួយ ជា​ពិសេស​ជំងឺ​រលាក​សន្លាក់​ជង្គង់ ឬ​ជំងឺ​រលាក​សន្លាក់​ម្រាមដៃ អ្នក​អាច​សាកល្បង​លាប​រឹត​ទឹក​ទៀបបារាំង​ដែល​អ្នក​បាន​រម្ងាស់​នៅ​លើ​តំបន់​ដែល​រង​ផល​ប៉ះពាល់ វា​អាច​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះអ្នក​ដែល​មាន​បញ្ហា​ខាងលើ​។ សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​មាននៅ​ក្នុង​ទៀបបារាំង​អាច​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល និង​អាច​បំបាត់​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ចលនា​បត់បែន​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។

៣-​ជំងឺ​ផ្លូវដង្ហើម
ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ដូច​ជា​ក្អក ផ្តាសាយ ឬ​ជំងឺ​ផ្លូវដង្ហើម ផ្សេង​ៗ​ទៀត លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​របស់​ទៀបបារាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព បន្ថយ​ស្លេស្ម និង​កាត់​បន្ថយ​ការ​រលាក ។

៤-​ធ្វើ​ឲ្យ​ងងុយគេង និង​បំបាត់​ស្ត្រេ​ស
ទៀបបារាំង​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​បន្ថយ​ភាព​តានតឹង​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​។ វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និង​ការ​ព្យាបាល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង ប្រសិនបើ​អ្នកមាន​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍​។ អ័​៊​រ​ម៉ូ​ន​ស្ត្រេ​ស​ក្នុង​រាង​កាយ​ពិតជា​មាន​គ្រោះថ្នាក់់​ខ្លាំង​ណាស់ ហើយ​វា​អាច​បង្ក​ការ​រំខាន​ដល់​វដ្ត​រំលាយ​អាហារ​ធម្មជាតិ​របស់​អ្នក ព្រមទាំង​ការ​គេង​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​បញ្ហា​គេង​មិន​លក់ ទៀបបារាំង​គឺជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ៕