នៅប្រទេសចិន និងប្រទេសជប៉ុន មើមឈូកត្រូវបានប្រើជាបន្លែ វាជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ ។ គេក៏អាចបរិភោគមើមឈូកឆៅផងដែរ ។
ប្រសិនបើអ្នកមិនធ្លាប់បរិភោគមើមឈូក សូមមើលអត្ថប្រយោជន៍ទាំង៤ របស់មើមឈូកខាងក្រោមនេះ ។ អ្នកនឹងចង់សាកល្បងបរិភោគវាភ្លាមៗ ។
១-ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម
ដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ចូរបរិភោគមើមឈូក ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចផ្កា និងគ្រាប់ឈូកផងដែរ ។ សារធាតុមេតាណុលដែលចម្រាញ់ចេញពីម្សៅមើមឈូកមានសកម្មភាពខ្លាំងបំផុត ប៉ុន្តែអ្នកក៏អាចគ្រាន់តែបរិភោគមើមវាក៏មានឥទ្ធិពលដូចគ្នា ។
ក្នុងរាងកាយ សារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិការបស់អ្នកពីការបំផ្លាញ ផ្សេងៗ។ ពួកវាក៏បង្កើនសមត្ថភាពសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងឈាមរបស់អ្នកផងដែរ ផ្តល់ឱ្យអ្នកនូវការការពារពីជំងឺបេះដូង និងជំងឺមហារីកមួយចំនួន ។ ជារួមសុខភាពរបស់អ្នកនឹងមានដំណើរការល្អ រីឯជំងឺរ៉ាំរ៉ៃ ផ្សេងៗនឹងកាត់បន្ថយនៅពេលដែលអ្នកបរិភោគមើមឈូក ។
២-ជួយបំបាត់រាករូស
តើអ្នកកំពុងមានបញ្ហារាករូសឬ ? សូមសាកល្បងជាមួយនឹងមើមឈូក វាជាឱសថបុរាណដែលមានលក្ខណៈប្រឆាំងនឹងការរាករូស ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មើមឈូកមានប្រសិទ្ធភាពក្នុងការបន្ថយចលនារបស់ពោះវៀនតូច ដែលអាចជួយបន្ធូរបន្ថយជំងឺរាករូស ។ ការកន្ត្រាក់ដោយឯកឯងរបស់ពោះវៀនក៏ថយចុះផងដែរ ។
៣-ការរំលាយអាហារមានភាពប្រសើរឡើង
អ្នកមិនគួរបរិភោគជាតិសរសៃក្នុងបរិមាណដ៏ច្រើនលឿនពេកនោះទេ ។ បើមិនដូច្នេះទេ អ្នកនឹងប្រឈមមុខនឹងការទល់លាមក ប៉ុន្តែដោយសារមើមឈូកមានកម្រិតជាតិសរសៃមធ្យមធ្វើឲ្យវាជាអាហារល្អបំផុតក្នុងការចាប់ផ្តើម។ ការទទួលជាតិសរសៃបានគ្រប់គ្រាន់គឺល្អសម្រាប់ការរំលាយអាហាររបស់អ្នក ។ វាបន្ថយការទល់លាមក និងរក្សាចលនាពោះវៀនរបស់អ្នកឲ្យមានដំណើការទៀងទាត់។ ហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំក៏ថយចុះផងដែរ ។
៤-បង្ក្រាបជំងឺថ្លើម
មើមឈូកផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឈ្មោះថា polyphenols ។ សារជាតិនេះមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ជំងឺខ្លាញ់ក្នុងថ្លើមដែលមិនមែនបណ្តាលមកពីការទទួលទានជាតិអាល់កុល (NAFLD) ដែលវាជាជំងឺថ្លើមទូទៅបំផុតនៅក្នុងប្រទេសអភិវឌ្ឍន៍ ។ សារជាតិ polyphenols នេះបង្កើនកម្រិតប្រូតេអុីនមួយប្រភេទដែលមានឈ្មោះថា adiponectin ។ វាមានតួនាទីគ្រប់គ្រងជាតិស្ករក្នុងឈាម និងបំបែកអាស៊ីតខ្លាញ់ដែលអាចបន្ថយអាការនៃជំងឺ NAFLD ។ ដូច្នេះវាជួយការពារថ្លើមពីជំងឺ NAFLD និងបំបាត់រោគសញ្ញានៃជំងឺនេះ។ សូម្បីតែហ្សែនរលាករបស់ថ្លើមក៏ត្រូវបានបង្ក្រាបដោយសារតែការបរិភោគមើមឈូកដែរ ៕
ចែករំលែកព័តមាននេះ