ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កំលោះ​ទាញ​កូន​ក្រមុំ​ចេញ​ពី​រថយន្ត ព្រោះ​តែ​ខឹង​នាង

6 ឆ្នាំ មុន

«Daily Mail»​បាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​របស់​ចិន​ថា កូនកំលោះ​បាន​ចាប់​ទាញ​កូនក្រមុំ​ចុះ​ពី​រថយន្ត ដោយសារ​ខឹង​កូនក្រមុំ​ទាមទារ​ថ្លៃ​បណ្ណាការ​ច្រើន​ពេក ។ ប៉ុន្តែ​ព័ត៌មាន​ផ្សេង​ទៀត​ថា

«Daily Mail»​បាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​របស់​ចិន​ថា កូនកំលោះ​បាន​ចាប់​ទាញ​កូនក្រមុំ​ចុះ​ពី​រថយន្ត ដោយសារ​ខឹង​កូនក្រមុំ​ទាមទារ​ថ្លៃ​បណ្ណាការ​ច្រើន​ពេក ។ ប៉ុន្តែ​ព័ត៌មាន​ផ្សេង​ទៀត​ថា កូនកំលោះ​ប្រហែលជា​ខឹង​អ្នក​បើករថយន្ត ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ មក​រា ២០១៧ ដោយ​កូនកំលោះ​-​កូនក្រមុំ​ត្រកូល​«​លី​»​បាន​រៀប​ការ​នៅ​ខណ្ឌ​«​អាន់​យេ​»​ក្រុង​ជឺ​យ៉ាង ខេត្ត​ស៊ីឈួ​ន នា​ភាគ​ខាងលិច​ឆៀង​ខាងត្បូង ប្រទេស​ចិន ។ វី​ដេ​អូ​ឃ្លី​ប​នោះ ទើបតែ​បង្ហោះ​កាលពី​ថ្ងៃ​ទី​៩ មិថុនា ។

ក្នុង​ដំណាក់កាល​ដំបូង​លេចឮ​ថា កូនកំលោះ​ខឹង​កូនក្រមុំ​ទាមទារ​ថ្លៃ​បណ្ណាការ​ច្រើន​ពេក ទើប​ចាប់​ទាញ​នាង​ចេញពី​រថយន្ត ហើយ​ឱ្យ​នាង​សង​ប្រាក់​បណ្ណាការ​ចំនួន​៣០០.០០០​យាន់ ឬ​៤.០០០​ដុល្លារ​វិញ ។ ចំណែក​ប្រភព​ផ្សេង​ទៀត​ថា កូនក្រមុំ​សុំ​ឱ្យ​កូនកំលោះ​សង​ប្រាក់​៨៨០០​យាន់ ឬ​១.២៥០​ដុល្លារ ទើប​ព្រម​ចុះ​ពី​រថយន្ត ។

ក្រោយ​ពី​ព័ត៌មាន​នោះ​បែក​ខ្ចះ​ខ្ចាយ​មក មហាជន​សម្តែង​ការ​មិន​ពេញចិត្ត ដោយ​រិះគន់​ថា​កូនក្រមុំ​មានចិត្ត​លោភលន់ ។ ចំណែក​នាង​សៀវ​លី​ជា​មិត្ត​ស្រី​របស់​កូនក្រមុំ​បកស្រាយ​ថា កូនក្រមុំ​មិន​ត្រូវការ​ប្រាក់​ពី​កូនកំលោះ​ទេ រួម​ទាំង​បញ្ជាក់​ថា​ទាំង​កូនកំលោះ និង​កូនក្រមុំ​ខឹង​អ្នកបើកបរ​រថយន្ត ។ នាង​បញ្ជាក់​ទៀត​ថា កូនកំលោះ​ខឹង​អ្នកបើកបរ​រថយន្ត ព្រោះ​បើក​ចោល​រូបគេ​ដែល​រវល់​ផ្លាស់​សម្លៀក​បំពាក់ ។

កូនកំលោះ​-​ក្រមុំ​បាន​ដើរ​ចេញពី​រថយន្ត​នោះ​តែ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​តែ​ដំណើរការ​ធម្មតា៕