ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្កាស្លា​គ្មាន​តម្លៃ​» សម្រាប់ លី​ អីុវ៉ា​ធី​ណា ទស្សនៈនាំ​ឱ្យ​មានការ​រិះគន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លី អីុ​វ៉ា​ធី​ណា បាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​មួយ ផ្សព្វផ្សាយ​ពាក្យពេចន៍​ដែល​នាង​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​នាង​ទេ » ។ បន្ទាប់​ពី​ចេញផ្សាយ​មក មនុស្ស​មួយ​ចំនួន​បាន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លី អីុ​វ៉ា​ធី​ណា បាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​មួយ ផ្សព្វផ្សាយ​ពាក្យពេចន៍​ដែល​នាង​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​នាង​ទេ » ។ បន្ទាប់​ពី​ចេញផ្សាយ​មក មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ខ្លាំង​ពី​អ្វី​ដែល​អីុ វ៉ា​ធី​ណា​បាន​សរសេរ​ក្នុង​នោះ​ខ្លះ​ចាត់​ទុក​ពាក្យ​សម្តី​របស់​នាង​មិន​សក្តិ​សម​ក្នុង​នាម​នាង​ជា​កូន​ខ្មែរ​ទេ ។

មហាជន​រិះគន់​លី អីុវ៉ា​ធី​ណា ដោយសារ​តែ​នាង​សរសេរ​ថា «​ដូច​គ្មាន​អី​សំខាន់​ផង ហើយ​ក៏​មិន​អស្ទារ្យ​អី​ដែរ វា​គ្រាន់តែ​បញ្ជាក់​ថា​អ្នកជា​ប្តី​ខ្ញុំ​, ខ្ញុំ​ជា​ប្រពន្ធ​ស្របច្បាប់​តែ​ប៉ុណ្ណឹង តែ​អ្វី​ដែល​សំខាន់​តើ​ផ្កាស្លា​ហ្នឹង​បាន​ផ្តល់​សុភមង្គល​ឱ្យ​យើង​ឬ​អត់? អ្នកខ្លះ​បាន​មក​ដោយ​ទឹកភ្នែក បាន​មក​ដោយ​ប្តី​វ៉ៃ ប្តី​មាន​ស្រី ។ អៅិ​ចឹ​ង​ចង់​សួរ​ថា ​តើ​ផ្កាស្លា ហ្នឹង​មាន​ន័យ​ឬ​សំខាន់​អត់​ស្រី​ៗ​។ ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​​ខ្ញុំ​សូ​ម្បី​បន្តិច » ។

ពាក្យ​ទាំងនោះ​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ ហើយ​មានការ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​នាំ​ឲ្យ​មហាជន​រិះគន់​ខ្លាំង ដ្បិត​«​ផ្កាស្លា​» មាន​តម្លៃ​បំផុត​តាម​គន្លង​ប្រពៃណី​ខ្មែរ ។

នាង​លី អីុ​វ៉ា​ធី​ណា ចាត់​ទុក​ការ​ចុះ​ផ្សាយ​នោះ​គឺជា​ការ​រំលោភសិទ្ធិ​របស់​នាង ក្រោម​ហេតុផល​មិន​សួរនាំ ហើយ​អ្វី​ដែល​នាង​សរសេរ​នោះ​គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​នាង​ប៉ុណ្ណោះ ។

លី អីុវ៉ា​ធី​ណា បាន​សរសេរ​សារ​ឆ្លើយ​តប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៧​ថា «​បង​ៗ​អ្នកកាសែត ខ្ញុំ​សរសេរ​រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​ទេ​ហេតុ​អី​យក​ទៅ​ចុះ​មិន​បាន​សុំ​ខ្ញុំ​បន្តិច​អីុចឹ​ង ។ ចុះ​ខ្ញុំ​ធ្វើបុណ្យ​ម៉េច​មិន​ចុះ ឬ​ចែក​អំណោយ​អីហ្នឹង​ម៉េច​មិន​ចុះ​ផង ។ រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​សោះ​» ។

ពាក្យពេចន៍​ដែល​អីុ វ៉ា​ធី​ណា​បកស្រាយ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា នាង​មិន​ទទួលខុសត្រូវ​អ្វី​ដែល​ខ្លួន​បាន​សរសេរ ។ នាង​ជា​បុគ្គល​សាធារណៈ គឺជា​តារាចម្រៀង ហេតុនេះ​រាល់​សកម្មភាព រូបភាព និង​ការ​សរសេរ​អ្វី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ៕