ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញនាំជ្រូកវៀតណាមចូលចែកចាយខេត្តបន្ទាយមានជ័យមាន៣ក្រុមហ៊ុន ក្នុងមួយថ្ងៃប្រមាណជាង២០០ក្បាល ធ្វើឲ្យទីផ្សារជ្រូកក្នុងស្រុកមានតម្លៃទាបស្ទើរតែគ្មានអ្នកទិញ រហូតដល់ជ្រូកថៃគ្មាននាំចូល។ ជាក់ស្តែងខេត្តបន្ទាយមានជ័យ រយៈពេលជាង២ទៅ៣ខែនេះ ឃើញមានសកម្មភាពជ្រូកវៀតណាមត្រូវបាននាំចូលមកទម្លាក់លក់ចែកចាយក្នុងខេត្តបន្ទាយមានជ័យយ៉ាងគគ្រឹកគគ្រេង។ ខណៈដែលឃើញឃើញព័ត៌មាននៅប្រទេសចិនបានកាប់ជ្រូក និងគោ ក្របី ដែលនាំចូលពីប្រទេសវៀតណាម។ ប្រជាកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកបានប្រាប់ថា៖ កាលពីឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ កន្លងទៅទាំងប្រជាសិករ និងកសិដ្ឋានចិញ្ចឹមជ្រូករកទីផ្សាក្នុងលក់បានក្នុងតម្លៃសមរម្យអាចនឹងចិញ្ចឹមសម្រាប់តម្រូវការទីផ្សារក្នុងស្រុកបាន។
តែរយៈពេល២ទៅ៣ខែនេះ ក្រោយពេលឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមចូលលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យទីផ្សារជ្រូកចិញ្ចឹមក្នុងស្រុកដូចជាជ្រូកប្រជាកសិករចិញ្ចឹម និងជ្រូកកសិដ្ឋានតម្លៃធ្លាក់ចុះលក់ជ្រូករស់១គីឡូក្រាមតម្លៃ៦.៥០០រៀល គ្មានអ្នកទិញទៅទៀត។ ប្រជាពលរដ្ឋសំណូមពរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងជំនាញមានវិធានការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក និងកាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិកម្មបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ទូទាំងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៧នេះ មានជ្រូកចិញ្ចឹមក្នុងស្រុកសរុបប្រមាណជាង៨ម៉ឺនក្បាល ក្នុងនោះមានកសិដ្ឋានចំនួន៦កន្លែង និងប្រជាពលរដ្ឋចិញ្ចឹមលក្ខណះគ្រួសារ។
ការចិញ្ចឹមជ្រូកក្នុងស្រុកបើប្រៀបធៀបឆ្នាំ២០១៦ និង២០១៧មានការថយចុះប្រមាណ២០% ហើយទីផ្សារលក់ជ្រូកក្នុងស្រុកជ្រូករស់មានជ្រូកកសិដ្ឋាន១គីឡូក្រាមតំលៃ៦.៨០០រៀល និងជ្រូកប្រជាកសិករចិញ្ចឹម១គីឡូក្រាមតំលៃ៦.៦០០រៀល និងជ្រូកវៀតណាម១គីឡូក្រាមតំលៃ៦.៤០០រៀល។ លោកបានបញ្ជាក់ថា៖ជ្រូកដែលនាំចូលពីប្រទេសវៀតណាមមកចែកចាយក្នុងខេត្តបន្ទាយមានជ័យក្នុង១ថ្ងៃមាន២១០ក្បាលដែលមាន៣ក្រុមហ៊ុននាំចូលមាន១.ក្រុមហ៊ុនប៊ុតចាន់ធូ មួយថ្ងៃនាំចូល៩០ក្បាល ២.ក្រុមហ៊ុនអង្គសុខាវិត២ថ្ងៃចំនួន៤០ក្បាល ៣.ក្រុមហ៊ុនឡាយលីគិមគ្រិច ២ថ្ងៃចំនួន៨០ក្បាល។ ហើយការនាំចូលជ្រូកវៀតណាមលក់ចែកចាយក្នុងខេត្តបន្ទាយមានជ័យគឺមានការត្រួតពិនិត្យពីមន្ត្រីជំនាញដើម ហើយមានលិខិតស្នាមនិងឯកសារគ្រប់គ្រាន់ការនាំចូលទើបលក់ចែកចាយបានក្នុងខេត្តបន្ទាយមានជ័យក្នុង១ថ្ងៃប្រមាណជាង២០០ក្បាល។
លោកបានបន្តថា កាលពីមុនជ្រូកថៃឈ្មួញនាំចូលលក់ចែកចាយក្នុងខេត្តតែក្រោយពេលជ្រូកវៀតណាមនាំចូលលក់ក្នុងតម្លៃទាបជាងឈ្មួញលែងនាំចូលជ្រូកថៃហើយ ប៉ះពាល់ទីផ្សារជ្រូកក្នុងស្រុករហូតដល់ពេលនេះទីសត្តឃាតជ្រូកមាន១១កន្លែង ដែលលក់រស់ជ្រូកមានជ្រូកកសិដ្ឋាន១គីឡូក្រាមតំលៃ៦.៨០០រៀល និងជ្រូកកសិកចិញ្ចឹមលក្ខណៈគ្រួសារ១គីឡូក្រាមតំលៃ៦.៦០០រៀល និងជ្រូកវៀតណាម១គីឡូក្រាមតំលៃ៦.៤០០រៀល ក្នុងឆ្នាំ២០១៧នេះចិញ្ចឹមជ្រូកមានការថយចុះប្រមាណ២០%។ លោក ថង ធីណា ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ បញ្ហាទីផ្សារជ្រូកក្នុងស្រុកក្នុងឆ្នាំ២០១៧នេះមានការធ្លាក់ចុះរហូតដល់ប្រជាពលរដ្ឋខ្លះដែលធ្លាប់ចិញ្ចឹមជ្រូករហូតបោះបង់ការចិញ្ចឹមទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះតែជ្រូកវៀតណាមនាំចូលយ៉ាងគំហុកចែកចាយក្នុងខេត្តបន្ទាយមានជ័យ៕
ចែករំលែកព័តមាននេះ