ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ជម្ពូ​ខ្មៅ បាន​ទទួល​អំណោយ​ពី​សប្បុរសជន

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៧​នេះ លោក សរ កក្កដា អភិបាលរង​ស្រុក​ព្រៃ​នប់ បាន​នាំ​យក​កុំព្យូទ័រ​១​ឈុត រួម​ទាំង​ម៉ាស៊ីន​ព្រី​ន​១​គ្រឿង

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៧​នេះ លោក សរ កក្កដា អភិបាលរង​ស្រុក​ព្រៃ​នប់ បាន​នាំ​យក​កុំព្យូទ័រ​១​ឈុត រួម​ទាំង​ម៉ាស៊ីន​ព្រី​ន​១​គ្រឿង ដែល​ជា​ការ​ឧបត្ថម្ភ​ពី​ឯកឧត្តម យន្ត មីន អភិបាល ខេត្ត​ព្រះ​សីហ​នុ យក​ទៅ​ប្រគល់​ជូន​សាលា​ជម្ពូ​ខ្មៅ ដែល​ជា​សាលា​នៅ​ឆ្ងាយ​ពី​ប្រជុំជន ហើយ​ជាមួយ​គ្នា​នោះ​លោក កែវ ឡាយ ប្រធាន​មន្ទី​អប់រំ​ខេត្ត ក៏​បាន​នាំ​យក​អង្ករ​៣​បាវ​ស្មើនឹង​១៥០​គីឡូក្រាម ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​នោះ​ផង​ដែរ​។ ហើយ​បន្ថែម​ពី​នោះ លោក សរ កក្កដា បាន​ឧ​ត្ថ​ម្ភ​ដល់​អ្នកគ្រូ​ក្នុង​ការ​ទៅ​រៀន​កុំព្យូទ័រ​រហូត​ដល់​ចេះ​។

សូម​បញ្ជាក់​ថា សាលា​ដាច់​ស្រយាល​ខាងលើ​នេះ ថ្មី​ៗ​នេះ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា មាន​ស្ពាន មាន​បណ្តាញ​អគ្គិសនី​ត​ចូល និង​សម្ភារ​ការិយាល័យ​នៅ​ក្នុង​សាលា​មួយ​ចំនួន ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អភិបាលខេត្ត​ព្រះ​សីហ​នុ ហើយ​ការ​ឧបត្ថម្ភ​នេះ​បន្ទាប់​ពី ឯក​ឧត្ត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត និង​ក្រុម​កា​ងារ​ចុះ​ពិនិត្យ​ជីវភាព និង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នោះ​នា​ពេល​ថ្មី​កន្លង​មក​។ សាលា​នេះ​មាន​គ្រូ​សរុប​៦​នាក់ ស្រី​៣​នាក់ សិស្ស​សរុប​ចំនួន​១០៦​នាក់ ស្រី​៥២​នាក់ មាន​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦៕