ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ទាំង​១៥​រូប​ណាខ្លះ​ទៅ នឹង​អាច​ឈាន​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ?

6 ឆ្នាំ មុន

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​(JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​(YEAC) បាន​សហការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​ពិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​១៥​រូប » នៃ​ពាន

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​(JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​(YEAC) បាន​សហការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​ពិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​១៥​រូប » នៃ​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ឆ្នាំ ២០១៧(Cambodian Young Entrepreneur Awards 201៧) ។

សហគ្រិន​ទាំង​១៥​រូប ដែល​បាន​ជាប់​ជ័យ​លា​ភី​នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ នឹង​មានឱកាស​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់​ប្រចាំឆ្នាំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៩  ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​(CYEA) នឹង​ជ្រើសរើស​សហគ្រិន​ឆ្នើម​ចំនួន ៥ រូប  ប្រចាំឆ្នាំ​២០១៧​។ សហគ្រិន​ជ័យ​លា​ភី​ទាំង​៥​នាក់​នេះ នឹង​ទទួល​បាន​ពានរង្វាន់​ចំនួន​៥​ផ្សេង​ៗ​គ្នា​រួម​មាន​៖ ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​២០១៧, ពានរង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម​, ពានរង្វាន់​សហគ្រិន​ឆ្នើម​ស្ត្រី​, ពានរង្វាន់​សហគ្រិន​វ័យឆ្លាត​ផ្នែក​បច្ចេកវិទ្យា និង ពានរង្វាន់​អ្នក​ដែល​ទើបនឹង​ចាប់ផ្តើម​អាជីវកម្ម​( Start Up Award)​។ ក្រៅពី​ទទួល​បាន​នូវ​ពានរង្វាន់​ទាំងនេះ កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ក៏​បាន​ផ្តល់​ឲ​កាស​ឱ្យ​សហគ្រិន​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​នៅ​ក្នុង​ការ​ដណ្តើម​យក​ពានរង្វាន់​ផ្សេង​ទៀត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ កម្មវិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​១៥​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ទាំងអស់​បាន​ធ្វើការ​វាយតម្លៃ និង​ដាក់​ពិន្ទុរ​យ៉ាង​សុ​ក្រឹត្យ​ជាទី​បំផុត​ដោយ​ផ្អែក​ទៅ​លើ​លក្ខ​ខ័​ណ្ឌ​នៃ​ការ​ប្រកួតប្រជែង ព្រមទាំង​លក្ខណៈ​ពិសេស​របស់​បេក្ខជន​នីមួយ​ៗ ដែល​រួម​មាន ភាព​ឆ្លាត​វៃ ភាព​ច្នៃប្រឌិត ថែម​ទាំង​សមត្ថភាព​ពិតប្រាកដ​របស់​បេក្ខជន​ក្នុង​ការ​រ​វិវត្តន៍​មុខ​ជំនួញ​អោយ​មានការ​រីក​ចម្រើន​លឿន​នៅ​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ​។