ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពាក់​ស្បែកជើងផ្ទាត់​អាច​ប៉ះពាល់​ដល់​សុខភាពឬទេ?

6 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​ជា​ច្រើន​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ពាក់​ស្បែកជើងផ្ទាត់ ដែល​ពេញ​និយម​ខ្លាំង​ស្ទើរ​គ្រប់​ប្រទេស ។ ស្បែកជើង​ដ៏​សាមញ្ញ​នេះ​តែងតែមាន​ពណ៌ និង​ការ​រចនា​ជា​ច្រើន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដូច​ជា​

ក្រុម​អ្នកជំនាញ​ជា​ច្រើន​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ពាក់​ស្បែកជើងផ្ទាត់ ដែល​ពេញ​និយម​ខ្លាំង​ស្ទើរ​គ្រប់​ប្រទេស ។ ស្បែកជើង​ដ៏​សាមញ្ញ​នេះ​តែងតែមាន​ពណ៌ និង​ការ​រចនា​ជា​ច្រើន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដូច​ជា​ការ​រអិល ភ្លាត់ និង​គ្រោះថ្នាក់ ផ្សេង​ៗ​ដល់​រាង​កាយ​របស់​អ្នក ។ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​ពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ពី​ការ​ពាក់​ស្បែកជើងផ្ទាត់ ។

១-​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ជំពប់​ជើង 
ខ្សែ​អក្សរ Y លើ​ស្បែកជើងផ្ទាត់​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ស្ទើរតែ​គ្មាន​ស្ថិរភាព ។ វា​មាន​ន័យ​ថា អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ការ​រអិល និង​ជំពប់​ជើង​ដោយសារ​ការ​ពាក់​ស្បែកជើងផ្ទាត់​ជា​ជាង​ស្បែកជើង​ប្រភេទ​ផ្សេង​ទៀត ។ គ្រូពេទ្យ​បាន​រាយការណ៍​អំពី​ករណី​ជា​ច្រើន​នៃ​ការ​គ្រេច​កជើង និង​របួស​ដែល​បណ្តាល​មក​ពី​ការ​ពាក់​ស្បែកជើងផ្ទាត់ ។

២-​ឈឺសន្លាក់ និង​សាច់ដុំ​ផ្នែក​ខាងក្រោម​រាង​កាយ
ដោយ​ចាប់ផ្ដើម​ឈឺ​ជើង និង​កជើង ការ​ពាក់​ស្បែកជើងផ្ទាត់​ច្រើន​ជាង​ពីរ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ទាំងមូល ។ វា​អាច​បង្ក​ឱ្យ​ឈឺ​កែងជើង ប្រេះ​ឆ្អឹង ឈឺ​កំភួនជើង និង​រលាក​សរសៃពួរ ។  ការ​ពាក់​ស្បែកជើងផ្ទាត់​ក្នុង​រយៈពេល​យូរ​ជាង​នេះ​អាច​បណ្តាល​ឱ្យ​រលាក​សរសៃពួរ​កែងជើង ។ 

៣-​ពងបែក
ការ​ពាក់​ស្បែកជើងផ្ទាត់​អាច​ធ្វើ​ឲ្យ​កើត​ពងបែក​នៅ​ចន្លោះ​ម្រាមជើង​របស់​អ្នក ។ ក្រៅពី​មានការ​លំបាក​ក្នុង​ការ​ដើរ ពងបែក​ទាំងនេះ​អាច​ផ្ទុះ និង​កើត​ដំបៅ​ដែល​ក្លាយទៅជា​ទីកន្លែង​ដ៏​ល្អ​សម្រាប់​បាក់តេរី​នៅ​ក្នុង​ខ្យល់​ជា​ច្រើន​រស់នៅ​។

៤-​សម្ពាធ​នៅ​លើ​ឥរិយា​បទ​របស់​អ្នក
ស្បែកជើងផ្ទាត់​មិន​ត្រឹមតែ​មិន​ទ្រទ្រង់​ចំពោះ​ឆ្អឹងខ្នង​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ឥរិយាបថ​រាង​កាយ និង​រចនាសម្ព័ន្ធ​ឆ្អឹង​ទូទៅ​របស់​អ្នក ។ នេះ​គឺជា​មូលហេតុ​ដែល​ការ​ពាក់​ស្បែក​រាបស្មើ​ជា​ញឹកញាប់​អាច​បណ្តាល​អោយ​ឈឺចង្កេះ​។ សូម​ជ្រើសរើស​ស្បែកជើង​ណា​ដែល​មាន​ភាព​កោង​ដើម្បី​រក្សា​ឥរិយាបថ​របស់​អ្នក​ឲ្យ​ត្រង់ និង​ថែរក្សា​សុខភាព​សន្លាក់​របស់​អ្នក ៕