ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បកស្រាយ​រឿង​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​អស់​លុយ​4​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​មិត្ត​ស្រី រួម​ទាំង​មិត្ត​រួម​ក្រុម​កីឡាករ Luis Suarez និង​កីឡាករ Cesc Fabregas

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​មិត្ត​ស្រី រួម​ទាំង​មិត្ត​រួម​ក្រុម​កីឡាករ Luis Suarez និង​កីឡាករ Cesc Fabregas បាន​នាំ​គ្នា​ចូល​ហាង​មួយ​កន្លែង​​ស្ថិត​នៅ​លើ​កោះ Ibiza ប្រទេស​អេ​ស្ប៉ា​ញ ។ 

ខណៈ​ដែល​ពួក​គេ​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​ខាងលើ​ហើយ​មាន​រូបភាព​មួយ​បង្ហោះ​ពី​វិក្កយបត្រ​ថ្លៃ​អាហារ​របស់ Messi និង មិត្តភក្តិ​នៅ​លើ​គណនេយ្យ Twitter មួយ​មានឈ្មោះ​ថា Jesús Gálvez កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ នៅ​លើ​វិក្កយបត្រ​នោះ​បាន​សរសេរ​ថា ថ្លៃ​សរុប​មាន​តម្លៃ​ដល់​ទៅ​៤​ម៉ឺន​ដុល្លារ​ដែល​ក្នុង​នោះ​មានការ​ចំណាយ​ទៅ​លើ​ស្រា Dom Perignon ៤១​ដប អស់​ថ្លៃ ២៧.០០០​ដុល្លារ និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​ទៅ​លើ​ភី​ហ្សា និង អាហារ​ជា​ច្រើន​មុខ​ទៀត ។ 

អ្នក​ប្រើប្រាស់ Twitter មិន​ជឿ​ទេ​ថា គ្នា​របស់ Messi តែ​ប៉ុន្មាន​នាក់​ហ្នឹង​អាច​ផឹកស្រា​ដល់​ទៅ ៤១​ដប ។ ដោយសារ​តែ​ការ​បង្ហោះ​នោះ​មាន​ភាព​លើស​ពី​ការ​ពិត Messi ក៏​បាន​ឆ្លើយ​តប​បកស្រាយ​ការ​ពិត​ឲ្យ​មនុស្ស​ម្នា​ដឹង​តាម​រយៈ Comment ថា «​ហាហា​ហ ចេះ​តែ​មាន​អ្នក​ជឿ​ថា​វិក្កយបត្រ​នេះ​ពិត​ដែរ​» ។ តាម​ការ​និយាយ​បែប​នេះ​យើង​អាច​ដឹង​ថា វា​គ្រាន់តែ​ជា​វិក្កយបត្រ​ក្លែងក្លាយ​ប៉ុណ្ណោះ ៕