ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រចនា​ផ្កា​ក្នុង​ពិធី​មង្គល​ការ​អស់​ខ្ទង់​លានដុល្លារ

6 ឆ្នាំ មុន

«Mirror»​ផ្សាយ​ថា​លោក​Folarin Alakija​កូនប្រុស​របស់​លោកស្រី​Folorunsho Alakija​មហាសេដ្ឋី​ប្រេង អាយុ​៦៦​ឆ្នាំ បាន​រៀប​ការ​ជាមួយ​នាង​Nazamin Jafarian Ghaissarifar​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អីុ​រ៉​ង់ នៅ

«Mirror»​ផ្សាយ​ថា​លោក​Folarin Alakija​កូនប្រុស​របស់​លោកស្រី​Folorunsho Alakija​មហាសេដ្ឋី​ប្រេង អាយុ​៦៦​ឆ្នាំ បាន​រៀប​ការ​ជាមួយ​នាង​Nazamin Jafarian Ghaissarifar​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អីុ​រ៉​ង់ នៅ​ព្រះរាជវាំង​«​ប្ល៊េ​ន​ណេ​ម​»​ក្រុង​វូ​ដ​ស្តុក ចក្រភព​អង់គ្លេស ដោយ​ចំណាយ​ប្រាក់​៦,១​លាន​ដុល្លារ ។

លោក​Alakija​មានកូន​ម្នាក់ ដោយ​ប្រពន្ធ​ស្លាប់​ព្រោះ​ជំងឺមហារីក​បាន​ចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ចំនួន​១,១​លាន​ដុល្លារ​រចនា​សម្រាប់​ពិធី​មង្គលការ​របស់​ខ្លួន ។

ភ្ញៀវ​ដែល​ចូលរួម​អាពាហ៍ពិពាហ៍​ដ៏​មហោឡារិក​នោះ​បាន​ទស្សនាការ​សម្តែង​របស់​លោក​Robin Thicke​តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក​ដែល​ជួល​ក្នុង​តម្លៃ​ប្រហែល​១៥០.០០០​ផោន ។ អាហារ​របស់​ភ្ញៀវ​អាច​មាន​តម្លៃ​ខ្ពស់​ជាង​អាហារ​ធម្មតា​ប្រហែល​៥២​ផោន​ក្នុង​ម្នាក់ ។

ចំពោះ​នំ​ខេ​ក​សម្រាប់​អាពាហ៍ពិពាហ៍​តុបតែង​លម្អ​ដោយ​ផ្កា​កុលាប​យ៉ាង​ស្រស់​ស្អាត​មាន​កម្ពស់​៨​ជាន់ តម្លៃ​ប្រហែល​២៤០០​ផោន ឬ​២.៩០០​ដុល្លារ ។

លោកស្រី​Folorunsho Alakija​មហាសេដ្ឋី​ស្បែក​ខ្មៅ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មានទ្រព្យ​សម្បត្តិ​សរុប​១.៧០០​លាន​ផោន ដោយ​ទស្សនាវដ្តី​«Forbes»​បាន​រៀបចំ​ណាត់​ដល់​លោកស្រី​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​នី​ហ្សេ​រី​យ៉ា និង​ជា​អ្នកមាន​ទ្រព្យ​ស្ថិត​នៅ​លំដាប់​ទី​១៤​ក្នុង​ទ្វីបអាហ្វ្រិក ។

ចំណែក​លោក​Folarin Alakija​ជា​អ្នកជំនួញ និង​ជា​អ្នក​ថត​ភាពយន្ត​បញ្ជាក់​ថា លោក​បាន​ជួប​នាង​Nazanin​តាម​រយៈ​មិត្តភក្តិ​នៅ​ក្រុង​ឡុ​ង​ដ៍​គឺជា​តារា​បង្ហាញ​ម៉ូ​ដ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​ពី​មហាវិទ្យាល័យ​ម៉េ​ន​ឆេ​ស្ទ័​រ រួម​ទាំង​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់ ។ បច្ចុប្បន្ន​នាង​បំពេញ​តួនាទី​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​ជាទី​ប្រឹក្សា​ផ្នែក​ទីផ្សារ ៕