ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ហ៊្វុយ​ហ្សូ​ខ្វល់ចិត្ត​ដ្បិត​អស់​លទ្ធភាព​ព្យាបាល​ជំងឺ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ជំងឺ​របស់​អតីត​តារា​កំប្លែង​លោកតា​ហ្វុ​៊​យ​ហ្សូ​បាន​ប្រសើរ​ខ្លះ​ហើយ ក្រោយ​ពី​គាត់​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ​យក​ប្រាក់​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ ប្រទេស​ថៃ ។ ទោះជា​យ៉ាងណា​ក្តី ការ​ចំណាយ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ជំងឺ​របស់​អតីត​តារា​កំប្លែង​លោកតា​ហ៊្វុយ​ហ្សូ​បាន​ប្រសើរ​ខ្លះ​ហើយ ក្រោយ​ពី​គាត់​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ​យក​ប្រាក់​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ ប្រទេស​ថៃ ។ ទោះជា​យ៉ាងណា​ក្តី ការ​ចំណាយ​របស់​គាត់​សម្រាប់​ព្យាបាល​នៅ​តែ​បន្ត​ទៀត តែ​អស់​លទ្ធភាព​ក្នុង​ការ​ទាញ​យក​ប្រាក់​សម្រាប់​ប្រើប្រាស់​ហើយ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស៊ូ សាវ៉ា​ង ហៅ​ហ៊្វុយ​ហ្សូ កាលពី​ថ្ងៃ​ទី​២០ មិថុនា ២០១៧​ថា​ជំងឺ​ធ្ងន់​របស់​គាត់​គឺ​បូស​ថ្លើម ដោយ​ពី​មុន​គាត់​ស្មាន​តែ​ជំងឺ​ផ្សេង ។ មន្ទីរពេទ្យ​បំរុង​រ៉ាត់​ប្រទេស​ថៃ​បញ្ជាក់​ថា​គាត់​កើត​បូស​ថ្លើម ។ ក្រោយ​ពី​គ្រូពេទ្យ​ជួយ​ព្យាបាល​មក ជំងឺ​គាត់​បាន​ធូរ​ជាង​មុន​គ្រាន់តែ​មិន​ទាន់​មាន​កម្លាំង​ច្រើន​ប៉ុណ្ណោះ​។ ដោយ​បាន​សប្បុរសជន​មួយ​ចំនួន​ជួយ​ខ្លះ​ផង​នោះ គាត់​សម្រេច​ចិត្ត​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ​នៅ​ធនាគារ​យក​ប្រាក់​ចំនួន​១៥០០០​ដុល្លារ​សម្រាប់​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ តាំងពី​ពេល​នោះ​មក​គាត់​ជំពាក់​ប្រាក់​ធនាគារ​ជាង​៣​ខែ​មក​ហើយ ដោយ​១​ខែ​សង​ចំនួន​៣៥០​ដុល្លារ​ជា​ប្រចាំ ។

អតីត​តារា​កំប្លែង​វ័យ​៧៥​ឆ្នាំ​លោកតា​ហ៊្វុយ​ហ្សូ​ថ្លែង​ថា «​ស្ថានភាព​ចុង​ក្រោយ​របស់ខ្ញុំ​គឺ​ពេទ្យ​នៅ​ថៃ​គេ​ឲ្យ​យើង​តាមដាន​រយៈពេល​៣​ខែ បើ​ជំងឺ​បួស​ថ្លើម​មិន​ធ្វើទុក្ខ​គ្រាន់តែ​យក​ថ្នាំ​ទៅ​លេប​អាច​ល្អ​ឡើង​វិញ ។ អ្វី​ដែល​ខ្ញុំ​នៅ​តែ​បារម្ភ​មក​ពី​ការ​ព្យាបាល​បី​ខែ​បន្ត​ទៀត​នេះ ពេទ្យ​គេ​ឲ្យ​សញ្ញា​ថា​ស៊ីថ្លៃ​ដល់​ទៅ​មួយ​ម៉ឺន​ដុល្លារ​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដាច់​ផ្ងារ​តែ​ម្តង មិនដឹង​ថា​គិត​ជ្រុង​ណា​ទេ បើ​មួយ​ធនាគារ មួយ​ចាយ​ប្រចាំ​ថ្ងៃ និង​មើល​ក្មេង​កំព្រា​ដែល​ខ្ញុំ​ចិញ្ចឹម​ទៀត​នោះ​។ យ៉ាងណាមិញ​ខ្ញុំ​ហាក់​ក្រែង​ចិត្ត​អ្នក​ជួយ​ណាស់ ព្រោះថា​ពេល​នេះ​នៅ​តែ​ខ្វះខាត តែ​ឈឺ​ហើយ​អ្វី​ក៏​អស់​ដែរ ក្រ​ៗ​ចុះ​កុំ​ឲ្យ​តែ​ឈឺ ពេល​ឈឺ​ពិតជា​លំបាក ។ ខ្ញុំ​មាន​តែ​ប្រឹង​តាម​ដំណើរ​សិន​ចុះ និង​រំពឹង​ថា​បងប្អូន​សប្បុរសជន​នៅ​តែ​មានចិត្ត​មេត្តា​ដល់​រូប​ខ្ញុំ​បន្ត​សម្រួល​កិច្ចការ​ដែល​ប្រឈម​បាន​ខ្លះ ហើយ​ខ្ញុំ​មាន​ខ្លះ​ដើម្បី​សម្រេច​ថ្លៃ​ព្យាបាល​» ។

លោកតា​ហ៊្វុយ​ហ្សូ​ហាក់​ធូរចិត្ត​បន្តិច​ដែល​ថត​ស្គែ​ន​មួយ​តួខ្លួន​មិន​មាន​ជំងឺ​ផ្សេង​ទៀត​បៀតបៀន​លើ​រាង​កាយ​ទេ ។ ពី​មុន​ភ័យ​ជំងឺ​ទឹកនោមផ្អែម លើសឈាម​បេះដូង និង​ឈឺសន្លាក់ តែ​គ្រូពេទ្យ​ថា​មិន​មាន​ទេ ក្រៅពី​បូស​ថ្លើម ។ «​ខណៈ​ខ្លួន​មាន​ជំងឺ​នេះ​ខ្ញុំ​នៅ​តែ​អាណិត ក្មេង​ៗ​រំពឹង​លើ​ការ​ជួយ​មើលថែ​របស់ខ្ញុំ និង​ភរិយា ទើប​ទៅ​ថៃ​ព្យាបាល​មួយ​រយៈ​នេះ​នៅ​តែ​នឹកនា​ដល់ ក្មេង​ៗ​ក្រីក្រ​ទាំងនេះ​ដែល​មក​ជ្រកកោន​ប្រចាំ​សមាគម​រហូត​» លោកតា​ហ្វុ​៊​យ​ហ្សូ​មាន​ប្រសាសន៍​បែប​នេះ ៕