គួរឲ្យអាសូរ ! ដូនចាស់ទុគ៌តវ័យ៨៣ឆ្នាំ រស់ដោយអ្នកស្រុកជួយចិញ្ចឹម
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលដូនចាស់ម្នាក់ឈ្មោះ អូង យឹម វ័យ៨៣ឆ្នាំ ជាទុរគតជន ក្រីក្របំផុត ដោយរស់នៅលើផ្ទះឈើតូចមួយ
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលដូនចាស់ម្នាក់ឈ្មោះ អូង យឹម វ័យ៨៣ឆ្នាំ ជាទុរគតជន ក្រីក្របំផុត ដោយរស់នៅលើផ្ទះឈើតូចមួយ
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលដូនចាស់ម្នាក់ឈ្មោះ អូង យឹម វ័យ៨៣ឆ្នាំ ជាទុរគតជន ក្រីក្របំផុត ដោយរស់នៅលើផ្ទះឈើតូចមួយ ទំហំប្រហែល៣ម៉ែត្របួនជ្រុង សសរឫស្សី សូម្បីតែ
ទ្វារក៏មិនមានបិទបើកផង។ ស្ថិតនៅក្នុងភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ហើយសព្វថ្ងៃនេះគឺបានអ្នកស្រុក គេមានក្តីមេត្តាអាណិតអាសូរ ជួយផ្តល់លុយ និងចំណីអាហារចិញ្ចឹមរស់ទាំងលំបាកទម្រាំដល់ថ្ងៃរលត់សង្ខារនៅលើភពផែនដីនេះ។ ដូនចាស់ម្នាក់ឈ្មោះ វ៉ាន់ គឹមស៊ន់ អាយុ៧៥ឆ្នាំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ មិថុនា ២០១៧ថា គាត់បានឃើញដូនចាស់ខាងលើនេះ មករស់នៅភូមិគាត់ប្រហែលជិត២០ឆ្នាំហើយ បើតាមដែលគាត់ចាំដោយគាត់ធ្វើអ្វីមិនកើតគឺបានអ្នកភូមិផងរបងជាមួយ ដែលមានក្តីមេត្តាអាណិតបានជួយផ្តល់ថវិកានិងចំណីអាហារជាញឹកញាប់។ ហើយផ្ទះតូចចង្អៀតនៅរាល់ថ្ងៃនេះ ក៏បានដោយសារអ្នកភូមិនាំគ្នាជួយធ្វើឲ្យគាត់សម្រាប់នៅជញ្ជាំងបន្ទាំឫស្សី និងកាំជណ្តើរក៏ឫស្សីដែរ។
ដូនចាស់ គឹមស៊ន់ ប្រាប់បន្តថា មានពេលខ្លះគាត់បានឃើញអ្នកចំរៀងដែលបានធ្វើដំណើរតាមមុខផ្ទះនោះ បាននាំគ្នាឈប់បន្តិចមកជូនលុយដូនចាស់ឈ្មោះ យឹម បន្តិចបន្តួចគ្រាន់នឹងទុកទិញម្ហូបអាហារពិសា។ ម្យ៉ាងទៀតគាត់ខ្វះខាតដែរ មិនដែលបានហុចអ្វីជូនទៅដូនចាស់នេះទេ តែអ្នកភូមិរបស់គាត់បានផ្តល់ចំណីអាហារ ជាហូរហែរគ្រាន់នឹងចិញ្ចឹមជីវិតបានរស់ហើយ នៅពេលណាដែលផ្ទះបាក់បែកខូចខាតនោះ គឺមានអ្នកភូមិបានជួយផ្តល់ជាដើមឫស្សី សម្រាប់យកមកពុះច្រៀកធ្វើរនាបផ្ទះ និងផ្លាស់ប្តូរសសរជាដើម។ ជួនកាលគាត់បានឃើញដូនចាស់នេះទៅវត្តក្នុងភូមិ ពេលដែលពុទ្ធបរិស័ទគេឃើញក្រីក្រអាណិតនោះ បានផ្តល់ថវិកា ៥ពាន់រៀល ទៅ១ម៉ឺនរៀល ជួយដល់គាត់គ្រាន់ទុកទិញនំពិសា។ ស្ត្រីឈ្មោះ លន់ ជីន អាយុ៥៤ឆ្នាំ អ្នកភូមិនៅក្បែរផ្ទះដូនចាស់ខាងលើ ប្រាប់ថា មានពេលយប់ខ្លះគាត់បានឮសូរសំឡេងរបស់យាយយឹម ស្រែកឡើងកណ្តាលអាធ្រាត្រនោះ នៅពេលដែលគាត់បានស្តាប់ឮក៏បានដាស់កូនៗឲ្យជួយបើកទ្វារផ្ទះចុះមកមើល ក្រែងគាត់មិនស្រួលខ្លួន និងជួយជាច្រើនលើកច្រើនសារតែចាប់តាំងពីកម្លាំងគាត់រាងចុះក្រោយមក មិនសូវបានមកមើលដូចកាលពីមុនទៀតទេ។
ដូនចាស់កម្សត់ អូង យឹម អាយុ៨៣ឆ្នាំ ប្រាប់ឲ្យដឹងដែរថា ដោយសារគាត់ក្រីក្រជាងគេបំផុតក្នុងភូមិ ទើបគេអាណិត បានឲ្យដីធ្វើផ្ទះនៅចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃមានរយៈពេល២៣ឆ្នាំហើយ
គឺគេអនុញ្ញាតឲ្យនៅរហូតទាល់តែគាត់ស្លាប់តែម្តង។ គាត់មានបងប្អូនទាំងអស់ចំនួន៩នាក់ តែបានស្លាប់បាត់អស់ទៅហើយ គឺនៅសល់តែគាត់ម្នាក់ប៉ុណ្ណោះ មិនមានកូននោះទេ មានពេលមួយកន្លងទៅបាន
ព្រះសង្ឃគង់នៅវត្តកំពង់ឫស្សី បានយកអង្ករ ឆ្នាំងបាយ និងបច្ច័យមួយចំនួនមកជូនគាត់ដល់ផ្ទះ។ រាល់ថ្ងៃភ្នែកម្ខាងមើលមិនឃើញបានភ្នែកម្ខាងឃើញព្រិលៗ ជីវិតគាត់រស់មកដល់សព្វថ្ងៃបានអ្នកភូមិដែរមានក្តីមេត្តាធម៌ជួយផ្តល់ថវិកា និងចំណីអាហារជាញឹកញាប់៕
ចែករំលែកព័តមាននេះ