ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man United ជះ​លុយ​223​លាន​ដុល្លារ​ហើយ​ថែម De Gea ទៀត​នាំ​យក Ronaldo មក​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា អតីត​ក្លឹ​ប​របស់​កីឡាករ​លំដាប់​កំពូល Ronaldo ដែល​យើង​គ្រប់​គ្នា​ស្គាល់​ថា

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា អតីត​ក្លឹ​ប​របស់​កីឡាករ​លំដាប់​កំពូល Ronaldo ដែល​យើង​គ្រប់​គ្នា​ស្គាល់​ថា ជា​ក្លឹ​ប​បិសាច​ក្រហម Manchester United បាន​ត្រៀម​នឹង​ជះ​លុយ ២២៣​លាន​ដុល្លារ​ហើយ​ផ្តល់​នូវ​អ្នកចាំទី​ដៃ​តុកកែ​របស់​ខ្លួន David De Gea មួយទៀត​ជា​ថ្នូរ​យក Ronaldo ពី​ក្លឹ​ប Real Madrid មក​វិញ ។ 

រឿង​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​លេចឮ​ថា Ronaldo មាន​បំណង​ចេញពី​ក្លឹ​ប​អធិរាជ​ស Real Madrid បន្ទាប់​ពី​មាន​បញ្ហា​ចោទប្រកាន់​ពី​រឿង​គេចពន្ធ​ប្រាក់​ចំណូល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន​១៦​លាន​ដុល្លារ ។ មាន​ក្លឹ​ប​ជា​ច្រើន​កំពុង​តែបើ​កដៃ​ទាំង​ទ្វេ​ទទួលយក Ronaldo ចូល​ក្នុង​ក្លឹ​ប​របស់​ខ្លួន​ដោយ​ក្នុង​នោះ​ក៏​មាន​ក្លឹ​ប​នៅ​ប្រទេស​ចិន​ផង​ដែរ ។ ទោះបីជា​អ​ញ្ចឹ​ង​ក៏​ដោយ​ក៏​កីឡាករ​រូប​នេះ​មិន​ចង់ទៅ​លេង​នៅឯណា​ក្រៅពី​ទ្វីបអឺរ៉ុប​ដែរ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​រដូវ​កាល​មុន​ចំនួន​៥៥​គ្រាប់​សម្រាប់​ក្លឹ​ប និង​ប្រទេស និង​បាន​ជួយ​ឲ្យ Real Madrid លើក​ពាន La Liga និង​បាន​រក្សា​តំណែង​ជើង​ឯង Champions League ផង​ដែរ ៕