ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ឆ្កួតជ្រូក ​និង​វិធី​ជួយ​សង្គ្រោះ

6 ឆ្នាំ មុន

ជំងឺឆ្កួតជ្រូក​ជា​ជំងឺ​មួយ​ដែល​អាច​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ និង​បញ្ញា​ស្មារតី ។ ជំងឺឆ្កួតជ្រូក គឺជា​ស្ថានភាព​ទូទៅ បណ្តាល​មក​ពី​ការ​ប្រកាច់​ដែល​កើត​មាន​ឡើង​វិញ ដដែល​ៗ ។ ជំងឺ​នេះ​ស្រ​ដៀង​គ្នា​ទៅ​នឹង

ជំងឺឆ្កួតជ្រូក​ជា​ជំងឺ​មួយ​ដែល​អាច​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ និង​បញ្ញា​ស្មារតី ។ ជំងឺឆ្កួតជ្រូក គឺជា​ស្ថានភាព​ទូទៅ បណ្តាល​មក​ពី​ការ​ប្រកាច់​ដែល​កើត​មាន​ឡើង​វិញ ដដែល​ៗ ។ ជំងឺ​នេះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ខ្យល់គរ​ដែរ ហើយ​នៅ​ពេល​ជំងឺ​រើ​ឡើង ម្តង​ៗ​អាច​នឹង​ស្តែង​ឲ្យ​ដឹង​តាម​រយៈ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

-​ប្រឹង​ខ្លួន​ឡើង​រឹង និង​មាន​អាការ​ប្រកាច់ កន្ត្រាក់​ៗ ។
-​ដួល ភ្លាម​ៗ ពេល​ខ្លះ​ជន​រង​គ្រោះ​នឹង​ស្រែក​បញ្ចេញ​សំឡេង ប្លែក​ៗ ។
-​សាច់ដុំ​ប្រឹង បន្ទាប់​មក​នឹង​ស្បើយ​ទៅ​វិញ ហើយ​ចាប់ផ្តើម កន្ត្រាក់​ៗ អាច​កើត​មាន​អាការ​ខៀវ​ជាំ​រួម​ជាមួយ​ផង​ដែរ ។
-​អាច​ឃើញ​មាន​ទឹកមាត់​ហៀរ​ប្រឡាក់​ពេញមាត់ បើ​អណ្តាត ឬ​ផ្នែក​ណាមួយ​ត្រូវ​បាន​ខាំ​នឹង​ឃើញ​មាន​ឈាម​លាយ​ជាមួយនឹង​ទឹកមាត់​ចេញ​មក​ផង ។
-​ក្រោយ​ពី​អាការ​ប្រកាច់​កន្លង​ផុត​ទៅ ដែល​ជា​ធម្មតា​មាន​រយៈពេល​៥​នាទី ជន​រង​គ្រោះ​នឹង​ដឹងខ្លួន​ឡើង​វិញ តែ​អាច​នឹង​ស្រឡាំងកាំង ច្របូកច្របល់ ប្រហែល​ជាមួយ​ម៉ោង  ហើយ​ជន​រង​គ្រោះ​អាច​ត្រូវការ​សម្រាក ។ បើសិនជា​លោក​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ចូរ​កុំ​តក់ស្លុត ត្រូវ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដោយ​លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​ដូច​ជា​៖

-​មើលថែ​យ៉ាង​ស្ងៀមស្ងាត់ មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មក​រំខាន់ ។
-​យក​របស់ ផ្សេង​ៗ​ដែល​នៅ​ជិត​ជន​រង​គ្រោះ​ចេញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បន្ថែម​ទៀត​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ប្រកាច់ ឬ​ត្រូវ​យក​ជន​រង​គ្រោះ​ចេញពី​កន្លែង​មនុស្ស​ច្រើន បើ​អាច​ទៅ​រួច​គួរ​យក​ខ្នើយ ឬ​ក្រណាត់​មក​ដាក់​ទ្រាប់​ក្បាល ។

-​បន្ធូរ​សម្លៀក​បំពាក់​ដែល​ចង្អៀត​ចេញ ដោយ​ប្រ​យុង​ប្រយ័ត្ន ព្រោះ​ជន​រង​គ្រោះ​ដែល​នៅ​ដឹងខ្លួន​នៅឡើយ​អាច​បម្រះ ។
-​នៅ​ពេល​ដែល​មាន​បញ្ហា​នេះ​កើតឡើង​ចូរ​កុំ​ឲ្យ​ន​ណា​ម្នាក់​ដាក់​អ្វី​ចូល​ទៅ​ក្នុង​មាត់​ជន​រង​គ្រោះ ឬ​ភេសជ្ជៈ​ឲ្យ​ជន​រង​គ្រោះ​ផឹក​ខណៈ​ពេល​កំពុង​ប្រកាច់ ។
-​ខណៈ​ពេល​កំពុង​មាន​អាការ​ប្រកាច់ អ្នក​គួរតែ​នៅ​ជាមួយ​ជន​រង​គ្រោះ រហូត​ទាល់តែ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា ជន​រង​គ្រោះ​ដឹងខ្លួន ហើយ​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន ។ មិនមែន​អ្នក​រាល់គ្នា​ដែល​មានការ​ប្រកាច់​សុទ្ធតែ​កើត​មាន​ជំងឺឆ្កួតជ្រូក​ទេ ។ ពេល​ខ្លះ​ការ​ប្រកាច់​អាច​កើតឡើង​ដោយសារ​តែ​ការ​របួស​, ជំងឺ ឬ​បញ្ហា  ផ្សេង​ៗ​ដទៃ​ទៀត ។ នៅ​ក្នុង​ករណី​ទាំងនេះ​ការ​ប្រកាច់​នឹង​ឈប់ នៅ​ពេល​ដែល​បញ្ហា​ទាំងនោះ​មាន​ភាព​ប្រសើរ ឬ​បាត់​ទៅ​វិញ ៕