ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៦-​ម្នាស់​មួយ​ដើម​មាន​ផ្លែ​ស្រ​ដៀង​សត្វ​នាគ
ម្នាស់​មួយ​ដើម​ចេញ​ផ្លែ​ចម្លែក​មាន​លក្ខណៈ​ស្រ​ដៀង​សត្វ​នាគ នៅ​ស្រុក​ឃូ​រ៉ា​បុរី ខេត្ត​ផាំង​ង៉ា ប្រទេស​ថៃ ធ្វើ​ឱ្យ​អ្នកស្រុក​ផ្អើល​ទៅ​មើល ព្រោះ​យល់​ថា​ជា​វត្ថុ​ចម្លែក​កម្រ​កើត​មាន និង​សក្តិ​សិទ្ធិ ។

១-​កន្លាត​ក្នុង​រន្ធ​ត្រចៀក
បុរស​ជនជាតិ​ចិន អាយុ​៦០​ឆ្នាំ​នៅ​ខេត្ត​ឈើ​ងទូ​ម្នាក់​ត្រូវ​កន្លាត​ចូល​រន្ធ​ត្រចៀក​បង្ក​ការ​រំខាន​រយៈពេល​៣​ថ្ងៃ​យក​មិន​ចេញ ។ ជា​ចុង​ក្រោយ​យក​ថ្នាំ​សម្លាប់សត្វ​ល្អិត​បាញ់​ចូល​រន្ធ​ត្រចៀក​បណ្តាល​ឱ្យ​វា​ងាប់ ។

២-​ស្ត្រី​ម្នាក់​មិន​កែ​សម្រស់​ទោះបីជា​មុខមាត់​ចម្លែក
ស្ត្រី​ម្នាក់​បាន​បដិសេធ​ការ​កែ​សម្រស់ ទោះបីជា​មាន​ស្នាមដំបៅ​លើ​ផ្ទៃមុខ​តាំងពី​នៅ​តូច រហូត​មាន​រហស្សនាម​ថា ជានា​រី​មុខ​ចម្លែក​ក្តី ។

៣-​ស្ត្រី​ម្នាក់​ប៉ង​លោត​ធ្វើ​អត្តឃាត​ត្រូវ​ប្តី​ចាប់​ជាប់
បុរស​ម្នាក់​ខណៈ​ប្រពន្ធ​ប៉ង​លោត​ពីលើ​អគារ​ធ្វើ​អត្តឃាត​ក្នុង​ខេត្ត​សាន​ស៊ី ប្រទេស​ចិន ក៏​ចាប់​ក្របួច​សក់​បាន​ទាន់​ពេល​មិន​ឱ្យ​ធ្លាក់​ទៅ​លើ​ដី ។

៤-​បុគ្គលិក​ពេទ្យ​នៅ​ឥណ្ឌា ចាប់​ទារក​កាច់​ជើង​ព្រោះ​ពូកែ​យំ
គ្រូពេទ្យ​ឥណ្ឌា​ម្នាក់ កាច់​ជើង​ទារក​ទើប​កើត​បាន​៣​ថ្ងៃ ព្រោះ​រំខាន​ដោយ​យំ​ខ្លាំង​ពេក ។ សកម្មភាព​នេះ​ថត​ដោយ​ម៉ា​សុ​ី​ន​ថត​សុវត្ថិភាព​របស់​មន្ទីរពេទ្យ ។

៥-​កន្លាត​ស្ថិត​ក្នុង​លលាដ៍ក្បាល​ស្ត្រី​ឥណ្ឌា
ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​សេន​ណៃ​ជួយ​យក​កន្លាត​ចេញពី​លលាដ៍ក្បាល​ស្ត្រី​ម្នាក់ ខណៈ​គ្រូពេទ្យ​បញ្ជាក់​ថា កន្លាត​នេះ​អាច​ចូល​តាម​រន្ធ​ច្រមុះ​ក្នុង​ពេល​នាង​ដេក​លក់ ។

៦-​ម្នាស់​មួយ​ដើម​មាន​ផ្លែ​ស្រ​ដៀង​សត្វ​នាគ
ម្នាស់​មួយ​ដើម​ចេញ​ផ្លែ​ចម្លែក​មាន​លក្ខណៈ​ស្រ​ដៀង​សត្វ​នាគ នៅ​ស្រុក​ឃូ​រ៉ា​បុរី ខេត្ត​ផាំង​ង៉ា ប្រទេស​ថៃ ធ្វើ​ឱ្យ​អ្នកស្រុក​ផ្អើល​ទៅ​មើល ព្រោះ​យល់​ថា​ជា​វត្ថុ​ចម្លែក​កម្រ​កើត​មាន និង​សក្តិ​សិទ្ធិ ។

៧-​សត្វ​ភេ​សប្បាយ​រីករាយ​លើ​ទន្លេ​ក្លាយជា​ទឹកកក
ភេ​មួយ​ក្បាល​បង្ហាញ​ក្តី​សប្បាយ​រីករាយ​នៅ​លើ​ទន្លេ​ដែល​ទឹកកក​ដោយសារ​ព្រិល នៅ​ក្បែរ​ឧទ្យាន​មួយ​ក្នុង​រដ្ឋ​វ៉ា​យ​អូ​មីង សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៨-​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​បារាំង​ផ្ទុះ​របួស​៥​នាក់
រោងចក្រ​អគ្គិសនី​រ៉េ​អាក​ទ័​រ​មួយ​បាន​ផ្ទុះ​នៅ​បារាំង​បង្ក​ឱ្យ​មនុស្ស​៥​នាក់​រង​របួស ។ វា​ជា​ហេតុការណ៍​កម្រ​កើតឡើង​បំផុត​នៅ​លើ​ពិភពលោក ។

៩-​សមាជិក​សភា​ឈ្លោះ​គ្នា​នៅ​អាហ្វ្រិក​ខាងត្បូង
ចលនា​មួយ​នៅ​ក្នុង​សភា​អាហ្វ្រិក​ខាងត្បូង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​ក្រុម​បក្ស​ប្រឆាំង​ជំទាស់​លើ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី ទើប​បង្ក​ឱ្យ​មានការ​ប្រតាយប្រតប់​គ្នា ។

១០-​ហ្វូង​បា​ឡែ​ន​ជាង​៤០០​ក្បាល​អណ្តែត​ទើរ​លើ​ឆ្នេរ​នូ​វែ​ល​សេ​ឡង់
បា​ឡែ​ន​ជាង​៤០០​ក្បាល រសាត់អណ្តែត​ទៅ​ទើរ​លើ​ឆ្នេរ​នូ​វែ​ល​សេ​ឡង់ កាលពី​កុម្ភៈ ២០១៧ ហើយ​វា​កើត​មាន​ជា​ញឹ​ប​ញាប់​នៅ​លើ​លោក ធ្វើ​ឱ្យ​បារម្ភ​ដល់​អ្នក​អភិរក្ស​សត្វ​នៅ​ក្នុង​ប្រទេស ៕