ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Zidane អង្វរ Ronaldo កុំ​ចេញពី Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane បាន​ទូរស័ព្ទ​ទៅ​អង្វរ Ronaldo

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane បាន​ទូរស័ព្ទ​ទៅ​អង្វរ Ronaldo ឲ្យ​នៅ​លេង​ក្នុង​ក្រុម​បន្ត​ក្រោយ​ពី​ឮ​ថា Ronaldo គ្រោង​នឹង​ចេញ​ពី​ក្រុម​ដោយសារ​តែ​ជាប់ជំពាក់​ជាមួយនឹង​បញ្ហា​បង់ពន្ធ​ប្រាក់​ចំណូល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ។ 

សម្តី​ដែល​ចេញពី​មាត់​របស់ Zidane គឺ​ពិតជា​មាន​ឥទ្ធិពល​ណាស់​ទៅ​ដល់​កីឡាករ​លំដាប់​ពិភពលោក Ronaldo នា​ពេល​កន្លង​មកនេះ ។ លោក​បាន​ពន្យល់​ទៅ Ronaldo ថា ក្រុម​របស់​លោក​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​បន្ត​ទៀត​ជាមួយនឹង​ការ​ចូលរួម​របស់ Ronaldo ហើយ​សមាជិក​ក្នុង​ក្រុម​ពិតជា​ត្រូវការ​វត្តមាន​របស់​កីឡាករ​កំពូល​រូប​នេះ​ណាស់​សម្រាប់​ការ​លេង​នៅ​រដូវ​កាល​ខាង​មុខ ។ 

គួរ​បញ្ជាក់​ថា មិន​ត្រឹមតែ​លោក Zidane ទេ ដែល​បាន​ទូរស័ព្ទ​ទៅ​ពន្យល់​ដល់ Ronaldo នោះ ។ ពោល​គឺ​មាន​កីឡាករ Sergio Ramos ដែល​ជា​មិត្ត​រួម​ក្រុម​ក៏​បាន​បញ្ចុះបញ្ចូល​ឲ្យ​នៅ​ក្នុង​ក្រុម Real Madrid ដដែល​ដែរ ៕