ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណបក្ស​យុវជន​កម្ពុជាដាក់​ពាក្យ​ប្តឹង​លោក កឹ​ម សុខា រឿង​សារ​នយោបាយ​រើសអើង(មានវីដេអូ)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ប្តឹង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ប្តឹង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រើប្រាស់​សារ​នយោបាយ​នាំ​ឱ្យ​មានការ​រើសអើង​គណបក្ស​នយោបាយ​នា​ពេល​ថ្មី​ៗ​នេះ ។ 

លោក ពេជ្រ ស្រស់ បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា គោលបំណង​នៃ​ការ​ប្តឹង​របស់​លោក គឺ​ចង់​ទាមទារ​រក​សេចក្តី​ថ្លៃថ្នូរ​ជូន​គណបក្ស​តូច​ៗ ព្រមទាំង​គណបក្ស​យុវជន​ក​ម្ព​ជា​ផង​ដែរ ដើម្បី​ឱ្យ លោក កឹ​ម សុខា ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​អ្វី​ដែល​លោក​បាន​និយាយ​នាំ​ឲ្យ​មានការ​រើសអើង​ចំពោះ​គណបក្ស​ន​យោ​យ​បាយ​តូច​ៗ ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ទី​១-​លោក កឹ​ម សុខា បាន​ចាត់​ទុក​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​បោះ​ជូន​គណបក្ស​ផ្សេង​ក្រៅពី​បក្ស​គាត់ «​ជា​ការ​បង្ហិន​សន្លឹក​ឆ្នោត ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រំលោភ​សិ​ទ្ឋិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​គាំទ្រ​»​។ ប្រធាន​គណបក្ស​យុវជន​ខ្មែរ​បាន​បន្ត​ទៀត​ថា ទី​២-​លោក កឹ​ម សុខា បញ្ឆេះ​ឲ្យ​មានការ​រើសអើង​គណបក្ស​នយោបាយ​ដែល​លោក​បាន​និយាយ​ថា​ស្រុក​ខ្មែរ គឺ​មាន​តែ​បក្ស​ធំ​ៗ​ពីរ​ប៉ុណ្ណោះ ដែល​អាច​បម្រើ​ពលរដ្ឋ​បាន ជា​ពិសេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង ស្រប​ពេល​មាន​គណបក្ស​ចំនួន​១០​ផ្សេង​ទៀត​ដែល​គេ​មាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ដូច​បក្ស​សង្គ្រោះ​ជាតិ​ដែរ ។ 

លោក​បាន​សង្កត់ធ្ងន់​ថា «​អ្វី​ដែល​លោក កឹ​ម សុខា បាន​និយាយ​គឺ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ធានា​ឱ្យ​មាន​ភាព​ស្មើគ្នា​រវាង​គណបក្ស​នយោបាយ​» ។ លោក ពេជ្រ ស្រស់ បាន​បន្ត​ទៀត​ថា លោក​នឹង​រង់ចាំ​មើល​ថា តើ​តុលារ និង​មាន​ចំណាត់ការ​យ៉ាងណា​លើ​បណ្តឹង​របស់​លោក​នេះ ។ សូម​រម្លឹក​ថា​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ បាន​ថ្លែង​សារ​នយោបាយ​ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ខេត្តកំពង់ធំ​ថា ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​តូច​ៗ​គឺជា​ការ​បង្ហិន​សន្លឹក​ឆ្នោត ដែល​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​តូច​ៗ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ថ្មី​ៗ​នេះ ៕