ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គ​ថ្លង់​ម្នាក់​តូចចិត្ត​នឹង​វាសនា ស្រវឹងស្រា​រាល់ថ្ងៃ​ចង.ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ មាន​បុរស​ម្នាក់​ថ្លង់ បាន​ចង.ក​សម្លា.ប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដូង

ខេត្តកំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ មាន​បុរស​ម្នាក់​ថ្លង់ បាន​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដូង ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ សឹង ឆាំ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មនុស្ស​គ ហើយ​ថ្លង់​ទៀត​ផង ថែម​ទាំង​មាន​ជំងឺរបេង​ប្រចាំ​កាយ​ថែម​ទៀត រស់នៅ​ក្នុងភូមិ​ក្របៅ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មានមុខ​របរ​ធ្វើស្រែ​។

ដោយ​តូចចិត្ត​នឹង​វាសនា បុរស​ជា​ជន​រង​គ្រោះ​បាន​យក​ស្រា​ធ្វើ​ជា​គ្រឿង​ដើម្បី​បំបាត់ទុក្ខ ដោយ​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​ជា រៀងរាល់ថ្ងៃ ហើយ​ខាង​សាច់ញាតិ​ក៏​មិន​បានដឹង​ថា ជន​រង​គ្រោះ​បាន​យក​ក្រមា​ទៅ​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ធ្នឹម​ខាងក្រោម​ផ្ទះ​ស្លាប់​ពី​ពេល​ណា​មក​នោះ​ទេ​។ លុះ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ក៏​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ និង​អ្នក​ជិតខាង ហើយ​ក៏​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​ឲ្យ​មក​ធ្វើ​កោសល្យ​ពិច័យ មើលឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ក៏​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕