បទល្មើសនេសាទកើតឡើងក្នុងរដូវហាមឃាត់ មន្ត្រីកសិកម្មថាគ្មានទេ…
ខេត្តកំពង់ឆ្នាំង ៖ ក្នុងរដូវបិទនេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទដោយប្រើឧបករណ៍ ដាក់របាំងសាច់អួន របាំងរាំងភ្ជិតព្រែក ចាប់ត្រីឡើងពងកូន របាំងក្នុងដែនអភិរក្ស
ខេត្តកំពង់ឆ្នាំង ៖ ក្នុងរដូវបិទនេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទដោយប្រើឧបករណ៍ ដាក់របាំងសាច់អួន របាំងរាំងភ្ជិតព្រែក ចាប់ត្រីឡើងពងកូន របាំងក្នុងដែនអភិរក្ស
ខេត្តកំពង់ឆ្នាំង ៖ ក្នុងរដូវបិទនេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទដោយប្រើឧបករណ៍ ដាក់របាំងសាច់អួន របាំងរាំងភ្ជិតព្រែក ចាប់ត្រីឡើងពងកូន របាំងក្នុងដែនអភិរក្ស ត្រូវបានប្រជាពលរដ្ឋរាយការណ៍0ថា បានកើតឡើងនៅក្នុងភូមិសាស្ត្រ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ដោយពុំមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ មានបទល្មើសដាក់របាំងលប រាំងតព្រែក ច្រើនកន្លែង ក្នុងនោះ១កន្លែងមានប្រវែងប្រមាណពី២០០ទៅ៣០០ម៉ែត្រ ជារបស់ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ និងមួយកន្លែងទៀតមានប្រវែងប្រមាណ១០០ម៉ែត្រ ជារបស់អ្នកភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៍ ដែលរបាំងលបខុសច្បាប់ទាំងពីរកន្លែងខាងលើនេះត្រូវបានគេដាក់បិទជិតព្រែកតែម្តង ពិសេសក្នុងរដូវបិទនេសាទនេះ គឺច្បាប់ស្តីពីជលផលបានហាមឃាត់ដាច់ខាត ការយករបាំងរាំងផ្ជិតព្រែក ព្រោះទុកផ្លូវឲ្យត្រីចរាចរណ៍រកកន្លែងពងកូន។
ចំណែកនៅបឹងខាងកើតភូមិកោះតាម៉ូវ ក៏គេឃើញមានរបាំងលបសាច់អួនវែងៗមួយចំនួនផងដែរ។ ក្រៅពីបទល្មើសខាងលើក្នុងភូមិសាស្ត្រភូមិឃុំមួយកន្លែងនេះ ក៏មានការដាក់លបរាំងភ្ជិតព្រែកដូចគ្នានេះដែរ នៅក្នុងតំបន់អភិរក្សតែម្តង គឺនៅចំណុចក្នុងប្រឡាយសេះសាង ដែលគេស្គាល់ជារបស់ប្រជាពលរដ្ឋចំនួន៤នាក់ ក្នុងភូមិឃុំខាងលើហើយ បើតាមដឹងប្រជាពលរដ្ឋ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ការដែលហ៊ានលួចប្រព្រឹត្តបទល្មើសខាងលើនេះព្រោះតែអាងខ្នងមន្ត្រីសង្កាត់ជលផលម្នាក់នៅឆ្នុកទ្រូ។
ពាក់ព័ន្ធបទល្មើសនេសាទក្នុងរដូវបិទនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី១៩ ខែមិថុនា នេះថា បទល្មើសដាក់របាំងលប ក្នុងតំបន់អភិរក្សគឺគ្មានទេ ហើយនៅព្រឹកថ្ងៃទី១៩ មិថុនានេះដែរ បានហៅមន្ត្រីជលផលទាំងអស់ ដែលគ្រប់គ្រងតំបន់ហ្នឹងមកប្រជុំសាកសួរ ហើយពាក់ព័ន្ធនឹងការដាក់របាំងក្នុងដែនអភិរក្សគឺគ្មានទេ ប៉ុន្តែការដាក់របាំងសាច់អួនវែងៗក៏គ្មានដែរ តែបើត្រឹម៥០-៦០ម៉ែត្រមានមែន ហើយបានឲ្យកម្ទេចអស់ហើយ តែបើកើតមាននៅកន្លែងណាទៀត ឲ្យរាយការណ៍ទៅលោកនឹងចាត់ឲ្យមន្ត្រីចុះទៅបង្ក្រាបភ្លាម។ ហើយបើកើតមាននៅកន្លែងណាមន្ត្រីរបស់លោកមិនអើពើចុះទៅបង្ក្រាបគឺមានបញ្ហាជាមួយលោកហើយ។ យ៉ាងណាបទល្មើសនេសាទពិតជាមានមែន ក្នុងរដូវបិទនេសាទនេះ នៅក្នុងភូមិសាស្ត្រភូមិឃុំខាងលើ គ្រាន់តែថា មានតិច ឬច្រើនតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ