ឱនរើសទូរស័ព្ទធ្លាក់ក្នុងលូ ដាំក្បាលលង់ស្លា.ប់តែម្ដង…
ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លា.ប់ដោយសារលង់ទឹកលូ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ មិថុនា នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លា.ប់ដោយសារលង់ទឹកលូ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ មិថុនា នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ដោយសារលង់ទឹកលូ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ មិថុនា នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈដែលគាត់ឱនរើសទូរស័ព្ទដែលធ្លាក់ក្នុងលូ ហើយជ្រមុញចូលក្នុងលូតែម្ដង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ័ណ្ឌ ជា ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា គាត់បានធ្វើធ្លាក់ទូរស័ព្ទនៅក្នុងលូដែលមានទឹកជម្រៅពាក់កណ្ដាលលូ។ គ្រានោះគាត់បានឱនលូកយកទូរស័ព្ទ តែភ្លាត់ស្នៀតក៏ដាំក្បាលចូលក្នុងលូ ជើងឡើងលើ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់តែម្ដង លុះបន្តិចក្រោយមកទើបក្រុមគ្រួសារដឹង តែហួសពេលទៅហើយ។ ក្រោយពេលកើតហេតុមន្ត្រីជំនាញក៏បានចុះពិនិត្យសាកសពនៅកន្លែងកើតហេតុភ្លាមដែរ ដើម្បីធ្វើកំណត់ហេតុ៕
ចែករំលែកព័តមាននេះ