ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​ខេត្តព្រៃវែង រៀបចំ​សិក្ខាសាលា​ស្តី​អំពី សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​សុខភាព

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សាខា​កាំកុងត្រូល​ខេត្តព្រៃវែង សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រៀបចំ​សិក្ខាសាលា​ស្តី​អំពី សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​សុខភាព ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ ជា ស៊ី​ម កំចាយមារ​សាខា​ខេត្តព្រៃវែង ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង មន្ត្រី​ពាក់ព័ន្ធ​នានា និស្សិត និង​បង​បង្អូន​អាជីវករ​ជុំវិញ​ខេត្ត សរុប​ប្រមាណ​ជាង ៣០០​នាក់ ។

ខេត្តព្រៃវែង ៖ សាខា​កាំកុងត្រូល​ខេត្តព្រៃវែង សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រៀបចំ​សិក្ខាសាលា​ស្តី​អំពី សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​សុខភាព ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ ជា ស៊ី​ម កំចាយមារ​សាខា​ខេត្តព្រៃវែង ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង មន្ត្រី​ពាក់ព័ន្ធ​នានា និស្សិត និង​បង​បង្អូន​អាជីវករ​ជុំវិញ​ខេត្ត សរុប​ប្រមាណ​ជាង ៣០០​នាក់ ។

នៅ​ក្នុង​ឱកាស​នោះ​ដែល​លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូ​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ផ្តល់​ព័ត៌មាន​ដល់​សិក្ខាកាម ពិសេស​បងប្អូន​អាជីវករ សិស្ស​និស្សិត​ឱ្យ​បាន​ជ្រាប​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ប្រើប្រាស់ ។ យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​សុវត្ថិភាព​ម្ហូបអាហារ​គឺជា​បញ្ហា​ចម្បង​ក្នុង​ចំណោម​បញ្ហា​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដោយសារ​តែ​កន្លង​មក​យើង​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ពុល​អាហារ ដោយសារ​តែ​អ្នក​ផលិត​គាត់​មិន​បាន​យល់​ដឹង​បាន​ច្បាស់​អំពី​បញ្ហា​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ទាំងអស់​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ តួយ៉ាង​ដូច​នៅ​ថ្ងៃនេះ សិក្ខា​មួយ​នេះ នឹង​ពន្យល់ អ្នក​ដែល​មក​ចូលរួម​ឱ្យ​បាន​យល់​ច្បាស់​ពី​បញ្ហា​ទាំង​អស់នេះ និង​ធានា​បាន​ក្នុង​ការ​ទប់ស្កាត់​នូ​បញ្ហា​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ម្ហូបអាហារ​គ្មាន​សុវត្ថិភាព​នេះ ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន ក្នុង​នោះ​រួម​មានការ​ប្រើប្រាស់​សារធាតុ​គីមី​មិន​សម​ស្រប ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​មិន​ត្រឹមត្រូវ​តាម​វិធាន​កសិកម្ម ក៏​ដូច​ជា​ការ​ចម្លង​មេរោគ​តាម​ចង្វាក់​ផលិតកម្ម ដែល​ចាប់ផ្តើម​តាំងពី​ការ​ដាំ​ដុះ រហូត​ដល់​ពេល​បរិភោគ ។

ជាមួយ​គ្នា​នេះ និស្សិត​ដែល​បាន​មក​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា ក៏​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​រីករាយ​ថា សិក្ខាសាលា​មួយ​នេះ វា​ពិតជា​ជួយ​ផ្តល់​នូវ​គំនិត និង​ចំណេះដឹង​ថ្មី​ៗ​ដល់​សិស្ស​និស្សិត ជា​ពិសេស​ក្រុម​អាជីវករ និង​សហគ្រាស​ផ្សេង​ៗ ដែល​គាត់​បាន​មក​ចូលរួម ដែល​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ច្បាស់​អំពី​ការ​ប្រើប្រាស់​ផលិតផល ជា​ពិសេស​គឺ​ការ​ពិនិត្យ​ទៅ​លើ​ទំនិញ​គុណភាព​ទំនិញ និង​ការ​បរិច្ឆេទ​របស់​វា ។ ចុង​ក្រោយ​ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ក៏​ដូច​ជា​ស្ថាបន​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បន្ត​ការ​ចុះ​ផ្សព្វផ្សាយ​បន្ត​ទៀត​ទៅ​ដល់​សាលារៀន សហគមន៍​នានា​ដែល​នៅ​ទី​ជនបទ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ច្បាស់​អំពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​សុខភាព ព្រោះថា​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​បញ្ហា​ទាំង​អស់នេះ​នៅឡើយ​ទេ ៕