ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​តែ​ប៉ូលិស​ទៅ​ទាន់​ពេល កុំ​អី​មិនដឹង​ជា​ទៅ​យ៉ាងណា​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ព្រៃកប្បាស​ចាប់ខ្លួន​បាន​ភ្លាម​ៗ​រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ព្រៃកប្បាស​ចាប់ខ្លួន​បាន​ភ្លាម​ៗ​រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​ពូថៅ​កាប់​បំផ្លាញ​ម៉ូតូ និង​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ដោយសារ​ប៉ូលិស​ទៅ​ទាន់​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ 

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នេះ​មានឈ្មោះ ទេព វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ប៉ែន ផល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ខូចខាត​តែ​ម៉ូតូ​មិន​បាន​គ្រោះថ្នាក់ និង​រង​របួស​អ្វី​ឡើយ ។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នៅផ្ទះ​ជា​ធម្មតា​ពេល​នោះ​ជនសង្ស័យ​បាន​កាន់​ពូថៅ​ដើរទៅ​ចូល​ផ្ទះ​ជន​រង​គ្រោះ​ក៏​បាន​យក​ពូថៅ​ទៅ​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ពេល​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជនសង្ស័យ​មាន​បំណង​ឡើង​ទៅ​លើ​ផ្ទះ​ដើម្បី​កាប់​ជនសង្ស័យ​បន្ត​ទៀត​តែ​ពេល​ឡើង​កាំជណ្តើរ​បាន​ពាក់កណ្តាល​ប៉ូលិស​បាន​ទៅ​ដល់​ក៏​បាន​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ពូថៅ​ទៅ​កាប់​បំផ្លាញ​ម៉ូតូ និង​មាន​បំណង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយសា​មាន​គំនុំ​នឹង​គ្នា ។ លោក​​វរ​សេនី​ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​ជនសង្ស័យ​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​របស់​លោក​រួច​ហើយ ហើយ​លោក​នឹង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ៕