​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

ឆេះ​អគារ​ខ្ពស់​ក្រុង​ឡុ​ង​ដ៍​មនុស្ស​58​នាក់​ស្លាប់ ខណៈ​ការ​រុករក​បន្ត

ដោយ ៖ ខាន់ សុខឃន   

ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ១៥:៤០   (19-06-2017 15:40)

មេបញ្ជាការ​ប៉ូលិស​ក្រុង​ឡុ​ង​ដ៍​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា មនុស្ស​៥៨​នាក់​ស្លាប់​ក្នុង​អគារ​ខ្ពស់ GRENFELL TOWER ក្រុង​ឡុ​ង​ដ៍ កម្ពស់​២៤​ជាន់ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​១៤ មក​១៥ មិថុនា ។

ពួក​អ្នក​ជួយ​សង្គ្រោះ​រហូត​មក​ទល់​ពេល​នេះ​នៅ​បន្ត​តាម​រុករក​សាកសព​មនុស្ស​ឯទៀត​ៗ ហើយ​តួលេខ​អ្នក​ស្លាប់​៥៨​នាក់ អាច​មានការ​ផ្លាស់​ប្តូរ ។ ក្នុង​សេចក្តីរាយការណ៍​មួយ ទូរទស្សន៍ BBC រៀបរាប់​ថា ចំនួន​សរុប​នៃ​ជន​រង​គ្រោះ​អាច​ឡើង​ដល់​៧០​នាក់ ។

ម្យ៉ាងវិញទៀត មនុស្ស​ជា​ច្រើន​សិប​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៦ មិថុនា នៅ​ក្រុង​ឡុ​ង​ដ៍ ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ធ្វើ​មិនដឹង មិន​ឮ​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចំពោះ​ការ​ទាមទារ​ទាក់ទិន​ទៅ​នឹង​សន្តិសុខ​របស់​អគារ និង​ពី​គ្រោះថ្នាក់​នៃ​អគ្គិភ័យ ព្រោះ​ពួក​គេ​មក​ពី​ស្រទាប់​មនុស្ស​ភាគច្រើន​ជា​អ្នក​មធ្យម ។ អ្នក​រត់​នៅ​ក្នុង​អគារ​នេះ​មួយ​ចំនួន​អះអាង​ថា ពុំ​ទាំង​មាន​ធុង​ឧស្ម័ន​សម្រាប់​បាញ់​ពន្លត់ភ្លើង​ផង ហើយ​អគារ​គ្មាន​ទាំង​ឧបករណ៍​ប្រកាស​អាសន្ន​ភ្លើង​ឆេះ ៕