ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជ្រៀតគ្នា ទាល់តែអញ្ចឹង !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូច​ធំ​ចំនួន​៣​គ្រឿង​កៀរ​ជាប់​គ្នា​បេះ​មិន​ចេញ ក្នុង​នោះ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS RX400 មួយ​គ្រឿង រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ​មួយ​គ្រឿង និង​រថយន្ត​ម៉ាក COROLLA មួយ​គ្រឿង​ផង​ដែរ ដែល​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ដោយ​ខ្វះ​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រជ្រៀត​គ្នា ខណៈ​ពេល​ដែល​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នោះ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូច​ធំ​ចំនួន​៣​គ្រឿង​កៀរ​ជាប់​គ្នា​បេះ​មិន​ចេញ ក្នុង​នោះ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS RX400 មួយ​គ្រឿង រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ​មួយ​គ្រឿង និង​រថយន្ត​ម៉ាក COROLLA មួយ​គ្រឿង​ផង​ដែរ ដែល​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ដោយ​ខ្វះ​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រជ្រៀត​គ្នា ខណៈ​ពេល​ដែល​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​ព្រឹទ្ធសភា ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដែល​កៀរ​ជាប់​គ្នា​ទាំង​៣​គ្រឿង​នោះ​មាន ទី​១.​រថយន្ត​ធន់​ធំ​ដឹក​ឥដ្ឋ​ម៉ាក CANTER ព៍​ណ​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-១៣៥៤ ទី​២.​ម៉ាក COROLLA ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៩១៧៦ និង​ទី​៣​គឺ​.​ម៉ាក LEXUS RX400 ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AS-១៧៦៧ ។ មុន​ពេល​កើតហេតុ រថយន្ត​ទាំង​៣​គ្រឿង បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា និង​ទន្ទឹម​គ្នា​ផង​ដែរ ខណៈ​ពេល​ដែល​ផ្លូវ​កំពុង​តែ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​នោះ ក៏​ស្រាប់តែ​រថយន្ត​ដឹក​ឥដ្ឋ​ធុន​ធំ​ក៏​បាន​បើក​បញ្ជៀ​ត​គេឯង​កៀរ​រថយន្ត COROLLA និង​កៀប​ជាប់​ជាមួយនឹង​រថយន្ត​ម៉ាក LEXUS RX400 មួយ​គ្រឿង​ទៀត​ជាប់​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ គឺ​បាន​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ដោយ​ខ្វះ​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រជ្រៀត​គ្នា ខណៈ​ដែល​លើ​ដងផ្លូវ​កំពុង​តែ​មាន​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​មាន​ស្ថានភាព​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នោះ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ចរាចរណ៍​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង ៣​គ្រឿង​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា និង​បញ្ចៀស​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក LEXUS រង​ការ​ខូចខាត​បន្តិចបន្តួច និង​មិន​ចង់ឱ្យ​មានរឿង​វែង​ឆ្ងាយ​នោះ​ក៏​សុខចិត្ត​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ហើយ​ភាគី​រថយន្ត​ដឹក​ឥដ្ឋ ក៏​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​រថយន្ត COROLLA ចំនួន​១៥​ដុល្លារ ដើម្បី​បញ្ចប់រឿង​ផង​ដែរ ។