ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់សតិមិនប្រក្រតី លួចម៉ូតូរ៉ឺម៉ក ហើយ…

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​គួរ​ឲ្យ​រន្ធត់​មួយ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហូរ​ឈាម​ពេញ​ថ្នល់ ដោយ​បុរស​សរសៃប្រសាទ​ម្នាក់ បាន​លួច​បើក​ម៉ូតូ​រ៉ឺ​ម៉ក​គេ​ទុក​ចោល ទៅ​បុក​នឹង​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពេញទំហឹង​ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង ។

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​គួរ​ឲ្យ​រន្ធត់​មួយ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហូរ​ឈាម​ពេញ​ថ្នល់ ដោយ​បុរស​សរសៃប្រសាទ​ម្នាក់ បាន​លួច​បើក​ម៉ូតូ​រ៉ឺ​ម៉ក​គេ​ទុក​ចោល ទៅ​បុក​នឹង​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពេញទំហឹង​ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ស​សៃ​ប្រសាទ​ម្នាក់​បាន​លួច​យក​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដឹក​បន្លែ ដែល​ម្ចាស់​ឈប់​ចត​ទុក​នៅ​ក្បែរ​ផ្សា​វាល​យន្ត រួច​ដើរ​ចូល​ទៅ​ទិញ​បន្លែ បុរស​សរសៃប្រសាទ​បាន​ឡើង​បញ្ឆេះ​រួច​ជិះ​រេ​ពេញ​ផ្លូវ និង​ប៉ះ​ឆត្រ​ធ្លាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ នាំ​គ្នា​ដេញ​តាម​រហូត​មក​ដល់​ផ្លូវ​ចំណុច​ខាង​មុខ​ផ្ទះ​ជួល ពី​លិចទៅ​កើត ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ស្ត្រី​២​នាក់ ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង លាន់​សូរដូច​រន្ទះ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់ និង​បណ្តាល​ឲ្យ​ស្ត្រី​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​បាក់ដៃ​បាក់ជើង ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​បួស​បែកក្បាល និង​ដាច់​ដៃជើង​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១១៣ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ស្ត្រី​ចំណាស់​២​នាក់ មិន​ស្គាល់ឈ្មោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឃ្លី​ក ព​ណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង​១I-៩១៩៦ ដោយ​ធ្វើ​ដំណើរ​ពី​កើតមក​លិច ខណៈនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១​គ​-៥៥៩៩ ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​លិច​មក​កើត ស្រាប់តែ​រេ​ចង្កូត​មក​ឆ្វេង​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស និង​ម៉ូតូ​ខ្ទាត​បោក​ក្បាល​នឹង​ថ្នល់​ហូរ​ឈាម​ជោគ​សន្លប់​នៅ​នឹង​កន្លែង ចំណែក​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​បែក​ចិញ្ចើម​រង​របួសស្រាល ។

ក្រោយមក​អ្នក​ភូមិ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​សង្គ្រោះ និង​ហៅ​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ភ្លាម​ៗ ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ធ្វើការ​សង្គ្រោះ ។ ហើយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​យក​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ គឺជា​មនុស្ស​សរសៃប្រសាទ​សោះ ក្រោយ​ពី​បុក​គេ​ឲ្យ​រង​របួស​ហើយ ស្រាប់តែ​ក្រោក​ឡើង​រួច​ទាញ​បារី​ជក់​ដើរ​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង ម្នាក់​ៗ​បាន​ត្រឹម​ហួសចិត្ត ៕