ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ​របស់ Arsenal សន្យា​ជួយ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អគារ Gerenfell Tower

6 ឆ្នាំ មុន

ខ្សែការពារ​របស់​ក្លឹ​ប​កាំភ្លើង​ធំ Arsenal កីឡាករ Hector Bellerin សន្យា​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អគារ Grenfell Tower

ខ្សែការពារ​របស់​ក្លឹ​ប​កាំភ្លើង​ធំ Arsenal កីឡាករ Hector Bellerin សន្យា​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អគារ Grenfell Tower នូវ​ទឹកប្រាក់​៥០​ផោន​រៀង​រាល់​នាទី​រូបគេ​លេង​នៅ​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​អាយុ​ក្រោម​២១​ឆ្នាំ «European Under 21 Championships» ។ 

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ២២​ឆ្នាំ Bellerin បាន​លេង​ថ្ងៃ​ដំបូង​យកឈ្នះ​ក្រុម Macedonia U21 ក្នុង​លទ្ធផល ៥-០ ហើយ​រយៈពេល​៩០​នាទី​ការ​រៃ​អង្គាស​របស់​គេ​មាន​ចំនួន​សរុប​ចំនួន​៤.៥០០​ផោន ។ បើ​ក្រុម Spain U21 បន្ត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថវិកា​អាច​ឈាន​ដល់​១៨.០០​ផោន និង​វគ្គ​ផ្តាច់ព្រ័ត្រ​ដល់​២២.៥០០​ផោន​ឯណោះ ។

Bellerin បាន​សរសេរ​ថា «​ខ្ញុំ​បាន​ទៅ​មើល​អគារ Grenfell Tower កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ។ ខ្ញុំ​ចង់​ជួយ​មិន​ត្រឹមតែ​ជា​ការ​បរិច្ចាគ តែ​វា​ជា​ទឹកចិត្ត​សប្បុរស​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍ ។ ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ Raheem Sterling បាន​បរិច្ចាគ​យ៉ាងច្រើន​ទៅ​ដល់​ជន​រង​គ្រោះ​» ។ គួរ​បញ្ជាក់​ថា អគារ​២៤​ជាន់ Grenfell Tower នៅ​ក្រុង​ឡុ​ង​ដ៍​ភាគ​ខាងលិច​បាន​ឆាបឆេះ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ខណៈ​ប៉ូលិស​រាយការណ៍​មាន​មនុស្ស​ស្លាប់​៣០​នាក់ និង​២៨​នាក់​ទៀត​បាត់​ខ្លួន ឬ​ត្រូវ​គែ​សន្មត់​ថា​ស្លាប់ ៕