ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុ​យ​ហ្គា​ល់​ស្លា.ប់​យ៉ាងតិច​62​នាក់

6 ឆ្នាំ មុន

លោក JORGE COMES រដ្ឋមន្ត្រី​មហាផ្ទៃ​ព័រ​ទុ​យ​ហ្គា​ល់ អះអាង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា តុល្យការ​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​កណ្តាល​ព័រ​ទុ​យ​ហ្គា​ល់​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៦២​នាក់ ហើយ​មនុស្ស​៥៤​នាក់​ទៀត​រង​របួស ។

លោក JORGE COMES រដ្ឋមន្ត្រី​មហាផ្ទៃ​ព័រ​ទុ​យ​ហ្គា​ល់ អះអាង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា តុល្យការ​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​កណ្តាល​ព័រ​ទុ​យ​ហ្គា​ល់​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៦២​នាក់ ហើយ​មនុស្ស​៥៤​នាក់​ទៀត​រង​របួស ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ២​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​តាម​ផ្លូវ​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ រួច​អ្នក​របួស​៤​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ រដ្ឋាភិបាល​ព័រ​ទុ​យ​ហ្គា​ល់​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​កើត​មាន​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ ដល់​២០ មិថុនា ។

ភ្លើង​ឆេះ​ព្រៃ​ចាប់ផ្តើម​រាលដាល​យ៉ាង​លឿន​ពី​ថ្ងៃ​ទី​១៧ មិថុនា មក នៅ​តំបន់ PEDROGAO GRANDE ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ​ភាគ​ឦសាន​រដ្ឋធានី​ព័រ​ទុ​យ​ហ្គា​ល់ ក្រុង​លី​ស្បោ​ន ។ វា​ឆេះ​រាលដាល​យ៉ាង​ឆាប់​ទៅ​កាន់ FIGUEIRO DOS VINHOS និង CASTANHEIRA DE PERA ជាទី​ក្រុង​២​នៃ​តំបន់ LEIRIA ដែល​នៅ​នោះ​ពួក​អ្នក​ពន្លត់ភ្លើង​ប៉ុនប៉ង​ប្រឆាំង​យកឈ្នះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នេះ ៕