ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​ហើយ​…​ប្រធាន FIFA ប្រឈម​ការ​ចោទប្រកាន់​ពី​បទ​«​អនុវត្តន៍​ខុសច្បាប់​»

6 ឆ្នាំ មុន

ប្រធាន FIFA លោក​ Gianni Infantino ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​គណៈកម្មាធិការ​ក្រម​សីស​ធម៌​របស់​សមាគម​បាល់ទាត់​អន្តរជាតិ​សម្រាប់​ការ​អនុវត្តន៍​ខុសច្បាប់

ប្រធាន FIFA លោក​ Gianni Infantino ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​គណៈកម្មាធិការ​ក្រម​សីស​ធម៌​របស់​សមាគម​បាល់ទាត់​អន្តរជាតិ​សម្រាប់​ការ​អនុវត្តន៍​ខុសច្បាប់ ជា​ហូរហែ​នៅ​ពេល​រូប​លោក​បាន​ដក​តំណែង​ប្រធាន​គណៈកម្មាធិការ​ និង​សមាជិក​យ៉ាង​ឆាប់រហ័ស​កាលពី​ខែ​មុន​ ។​

បើ​តាម​ប្រភព​សារព័ត៌មានThe Guardian យល់​ឃើញ​ថា ព្រះរាជអាជ្ញា​សញ្ជាតិ​ស្វ៊ី​សលោក Cornel Borbely​ប្រធាន​សភា​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ក្រមសីលធម៌​បាន​ចាប់ផ្តើម​ពិនិត្យ​មើល​ពាក្យបណ្តឹង​ដែល​ Gianni Infantino និង​អគ្គលេខាធិការ FIFA អ្នកស្រី Fatma Samoura បញ្ចេញ​ឥទ្ធិពល​មិន​ត្រឹមត្រូវ​ក្នុង​ការ​បោះ​ឆ្នោត​ស្វែងរក​បេក្ខភាព​ប្រចាំ​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក​ CAF លោក Ahmed Ahmad កាលពី​ខែមីនា​ ឆ្នាំ​២០១៦ កន្លង​ទៅ ។

ការ​ចោទប្រកាន់​ត្រូវ​បាន​គេ​មើលឃើញ​ថា រួម​មាន​ពាក្យបណ្តឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្នុង​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​ថា​ Infantino និង Samoura បាន​ណាត់ជួប​គ្នា​ជា​សម្ងាត់​ពិភាក្សា​រឿង​ពួក​គេ​អាច​បង្កើន​ការ​ចំណាយ​របស់​ FIFA បើសិនជា​បោះ​ឆ្នោត​ឱ្យ Ahmad ជាប់​ជា​ប្រធាន CAF ។ ទន្ទឹម​គ្នា​នេះ​ដែរ Infantino ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា មាន​គម្រោង​បណ្តេញ​ប្រធាន​កាន់​តំណែង​យូរ​ឆ្នាំ​លោក Issa Hayatou ចេញពី​ CAF ដោយ​ជំនួស​លោក​ Sheikh Salman bin Ibrahim al-khalifa សញ្ជាតិ​បា​រ៉ែ​ន​វិញ​ព្រោះ Hayatou មិន​បាន​គាំទ្រ​រូប​លោក​ក្នុង​ការ​បោះ​ឆ្នោត​ស្វែងរក​បេក្ខភាព​ប្រធាន FIFA  កាលពី​ឆ្នាំ​មុន ៕