ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​អាំង​ធ្វើ​ឱ្យ​អ្នក​កើត​ជំងឺមហារីក​ឬទេ ?

6 ឆ្នាំ មុន

ការ​ចម្អិន​សាច់​លើ​ភ្លើង​ដោយ​ផ្ទាល់​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ ។ ការ​ចម្អិន​អាហារ​ដោយ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដូច​ជា​ការ​អាំង​សាច់ និង​បំពង នាំ​ឱ្យ​មានការ​បង្កើត​

ការ​ចម្អិន​សាច់​លើ​ភ្លើង​ដោយ​ផ្ទាល់​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ ។ ការ​ចម្អិន​អាហារ​ដោយ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដូច​ជា​ការ​អាំង​សាច់ និង​បំពង នាំ​ឱ្យ​មានការ​បង្កើត​សារធាតុ​គីមី​បង្ក​ជំងឺមហារីក​នៅ​ក្នុង​សាច់ ។

សារធាតុ​បង្ក​គ្រោះថ្នាក់​នេះ​អាច​ធ្វើ​ឲ្យ DNA របស់​មនុស្ស​មានការ​ប្រែប្រួល​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ។ នេះ​បើ​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​កន្លង​មក​។ ក្រុម​អ្នកជំនាញ​បាន​ទទូច​ថា​ការ​ស្រាវជ្រាវ​នេះ​មិនមែន​មាន​ន័យ​ថា​យើង​ទាំងអស់​គ្នា​គួរតែ​បញ្ឈប់​ការ​ទទួលទាន​សាច់​អាំង​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក្តី ពួក​គេ​បាន​ព្រមាន​យើង​អំពី​បរិមាណ​សាច់​អាំង​ដែល​យើង​គួរ​បរិភោគ ។

នៅ​ពេល​ដែល​អ្នក​អាំង​សាច់ វា​នឹង​ផ្ទុក​សារធាតុ​២​ប្រភេទ​ដែល​មានឈ្មោះ​ថា heterocyclic aromatic amines ហៅ​កាត់​ថា HAA និង polycyclic aromatic hydrocarbons ហៅ​កាត់​ថា PAH ។ នេះ​បើ​តាម​វិទ្យាស្ថាន​ជំងឺមហារីក​ជាតិ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​ពិនិត្យ​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​ទាំង​២ នេះ​ចំពោះ​សត្វ​កណ្តុរ ហើយ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​អំឡុង​ឆ្នាំ ១៩៨០ ។ សត្វ​កណ្តុរ​ដែល​ត្រូវ​បាន​គេ​ដាក់​ចំណី​ដែល​មាន​សារធាតុ HAA មានការ​កកើត​ដុំ​សាច់​ក្នុង​សរីរាង្គ ផ្សេង​ៗ​គ្នា ។ ពេល​ដែល​គេ​ដាក់​ចំណី​មាន​សារធាតុ PAH សត្វ​កណ្តុរ​ទាំងនោះ​កើត​ជំងឺមហារីក រួម​ទាំង​ជំងឺមហារីក​គ្រាប់​ឈាម និង​កើត​ដុំ​សាច់​នៅ​តាម​ផ្លូវ​រំលាយ​អាហារ និង​សួត ។

ទោះជា​យ៉ាងណា​ក្តី សត្វ​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ចំណីអាហារ​ដែល​មាន​សារធាតុ​គីមី​ទាំងនេះ​ក្នុង​កម្រិត​មួយ​ខ្ពស់​ដែល​ជា​ធម្មតា មនុស្ស​មិន​បរិភោគ​ទេ​នៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ ៕