ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​… ថៅកែ​ខារ៉ាអូខេ​អើយ​! ខ្លាំង​ជាង​តោ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ នារី​ម្នាក់​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​ឈ្មោះ អេ​ច​ស្តារ ( 8star) ស្ថិត​នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ទីរួមខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃ​ទី​18 ខែមិថុនា ឆ្នាំ​2017 បាន​ទូរស័ព្ទ​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ពី​

ខេត្តកោះកុង ៖ នារី​ម្នាក់​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​ឈ្មោះ អេ​ច​ស្តារ ( 8star) ស្ថិត​នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ទីរួមខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃ​ទី​18 ខែមិថុនា ឆ្នាំ​2017 បាន​ទូរស័ព្ទ​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ពី​ទ​ង្វើ​រំលោភសិទ្ធិ និង​ការ​គាបសង្កត់​មក​លើ​រូប​នាង​ពី​សំណាក់​មេការ និង​ថៅកែ​ហាង​ខារ៉ាអូខេ​ខាងលើ ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ទៀត​ផង​។

នារី​រង​គ្រោះ​បាន​ចេញ​មុខ​រៀបរាប់​ថា រូប​នាង​ត្រូវ​មេការ និង​ថៅកែ​ជេរ​ប្រមាថ តិះដៀល និង​បណ្តេញ​បញ្ឈប់​ពី​ការងារ​នៅ​វេលា​ម៉ោង​2 រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​18 មិថុនា ដោយសារ​តែ​រូប​នាង​ស្រវឹង​ជោកជាំ​ខ្លាំង​ពេក​ទៅ​លែង​រួច ហើយ​រត់​ចោល​ភ្ញៀវ​ដែល​នៅ​ផឹក​បន្ត​។  នាង​បញ្ជាក់​ច្បាស់​ថា នាង​ឈ្មោះ អិន ផល្លា អាយុ​29​ឆ្នាំ ជា​អ្នក​ខេត្តកំពត បាន​សុំ​ចូល​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ អេ​ច​ស្តារ ( 8star) រយៈពេល​ជាង​មួយ​ឆ្នាំ និង​ស៊ីប្រាក់ខែ​ក្នុង​នាម​ជានា​រី​កំដរ​ភ្ញៀវ ។

តែ​អំឡុង​ពេល​មួយ​ខែ​ចុង​ក្រោយ នាង​សុំ​អត់​យក​ប្រាក់ខែ​វិញ គឺ​គ្រាន់តែ​អង្គុយ​យក​ធីប​ប៉ុណ្ណោះ ដើម្បី​ចង់បាន​សិទ្ធិ​ថា នាង​ចង់​ឈប់​សំរាក​ស្មើ​ណា​ក៏​បាន ។ ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃ​ទី​17 មិថុនា ក៏​មាន​ភ្ញៀវ​ចូល​ផឹកស៊ី និង​ច្រៀង​កម្សាន្ត​នៅ​បន្ទប់​លេខ 8A ហើយ​រូប​នាង​ត្រូវ​មេការ​ហៅ​ឱ្យ​អង្គុយ​កំដរ​ភ្ញៀវ​រហូត​ដល់​ម៉ោង​11​យប់​ទើប​ចេញ​។ បន្ទាប់​មក​ក៏​មាន​ភ្ញៀវ​ចូល​ផឹក និង​ច្រៀង​កម្សាន្ត​នៅ​បន្ទប់​លេខ​8B ទៀត រូប​នាង​ក៏​ត្រូវ​មេការ​ហៅ​ចូល​អង្គុយ​កំដរ​ភ្ញៀវ​ថ្មី​នេះ​ទៀត រហូត​ដល់​ម៉ោង​2 រំលង​អធ្រាត្រ ។ ដោយ​ដឹង​ថា ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ហើយ នាង​ក៏​ដើរ​ចេញ​មក​ក្រៅ​បន្ទប់ ហើយ​ប្រាប់​មេការ​ឈ្មោះ រ៉ា ថា «​បង​មេការ ខ្ញុំ​សុំ​ចេញ​ទៅ​ផ្ទះ​ហើយ ព្រោះ​ខ្ញុំ​ស្រវឹង​ខ្លាំង​ណាស់ ខ្ញុំ​លែង​ចង់បាន​លុយ​ធីប​ហើយ​បង​»​។ លឺ​ដូច្នេះ​មេការ​ស៊ី​ម​2 ក៏​ស្តីបន្ទោស​ដោយ​ប្រើ​ពាក្យអសុរស និង​តិះដៀល​យ៉ាង​ខ្លាំង បន្ទាប់​មក​មេការ​ស៊ី​ម​2 ក៏​ទៅ​រាយ​ការ​ប្រាប់​ថៅកែ​ឈ្មោះ ឈ​ន ឌី​ណា ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នោះ​មក​ដល់​ក៏​ជេរ​ប្រមាថ​ខ្លាំង​ៗ ហើយ​ព្រមាន​ថា «​បើ​នាង​ឯង​រត់​ចោល​ភ្ញៀវ​យប់​នេះ ចាប់ពី​ស្អែក​ទៅ​ក៏​មិនបាច់​មក​ជាន់​ទី​នេះ​ទៀត​ដែរ​» ។ មិនតែប៉ុណ្ណោះ​លោក​ថៅកែ​រូប​នេះ​បាន​បញ្ជា​ទៅ​មេការ​ខាង​គិតលុយ មិន​ឱ្យ​បើក​លុយ​ធីប​ដែល​នាង​ខំ​អង្គុយ​កំដរ​ភ្ញៀវ​បន្ទប់​ទី​1 (8A) រាប់​ម៉ោង​ឱ្យ​នាង​ទៀតផង​ ។

នាង​បាន​រៀបរាប់​ទៀត​ថា ថៅកែ​ហាង​ខារ៉ាអូខេ​មួយ​នេះ បាន​ប្រើ​អំណាច​គាបសង្កត់ កិបកេង​កម្លាំង​ពលកម្ម ញើស​ឈាម និង​សិទ្ធិ​សេរីភាព ។ នារី​ទាំងអស់​ដូច​ៗ​គ្នា​ដែល​ជា​ស្រី​កំដរ​ភ្ញៀវ តែ​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា ព្រោះ​គ្នា​សុទ្ធតែ​មាន​ជីវភាព​យ៉ាប់យ៉ឺន ខ្លាច​ថៅកែ​ដេញ​ចេញ​អត់​ការងារ​ធ្វើ ម៉្លោះហើយ​ចេះ​តែ​ស៊ូទ្រាំ​ទាំង​វេទនា និង​ឈឺចាប់​អ​ញ្ចឹ​ង​ទៅ​។ 

ទោះបីជា​មានការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ កោះសន្តិភាព​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក ឈ​ន ឌី​ណា មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​ខាងលើ​នេះ​ដែរ តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​ឡើយ​៕