ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោសនា​បោក​ប្រជារាស្ត្រ​នៅ​តែ​មាន​ដើម្បី​ឈ្នះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទាក់ទង​ការ​ឃោសនា​របស់​គណបក្សប្រឆាំង​ដែល​សន្យា​ថា នឹង​លុប​បំណុល​ពលរដ្ឋ​ដែល​បាន​ខ្ចី​ពី​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឯកជន

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទាក់ទង​ការ​ឃោសនា​របស់​គណបក្សប្រឆាំង​ដែល​សន្យា​ថា នឹង​លុប​បំណុល​ពលរដ្ឋ​ដែល​បាន​ខ្ចី​ពី​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឯកជន ។ ការ​ស្នើ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ថ្នាក់​ក្រោម​នៅ​តែ​បន្ត​យក​ប្រធាន​បទ​ជា​ច្រើន​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ក្នុង​នោះ​ប្រធានបទ «​ធានា​សង​លុយ​ជំពាក់ ឬ​លុប​បំណុល​ជាមួយ​ស្ថាប័ន​មីក្រូ​ហិញ​វត្ថុ​» ដែល​ជា​ការ​ឃោសនា​មិន​ស្មោះត្រង់ និង​ទុច្ចរិត បោកប្រាស់​​ប្រជាពលរដ្ឋ និង​មើលងាយ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ដែល​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ឧស្សាហ៍​ចុះ​ទៅ​កាន់​មូលដ្ឋាន​របស់​លោក​នៅ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ខណៈនោះ​លោក​​បាន​សង្កេត​ឃើញ​ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​ប្រើ​ការ​ឃោសនា​បែប​អកុសល​ខាងលើ​នោះ​ដដែល ។ ផ្តើម​ពី​នោះ​លោក​ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​នៅ​លើ Facebook ផ្លូវការ​របស់​លោក​​ថា «​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ គួរតែ​ត្រូវ​ចេញ​មុខ​បកស្រាយ​ពន្យល់​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រោះ​ច្រើន​លើក​រួច​មក​ហើយ បក្ស​ប្រឆាំង​តែង​យក​ប្រធានបទ​ជា​ច្រើន​ដើម្បី ​បោកប្រាស់​ប្រជាពលរដ្ឋ​ក្នុង​នោះ​ប្រធានបទ «​ធានា​សង​លុយ​ជំពាក់ ឬ​លុប​បំណុល ជាមួយ​ស្ថាប័ន​មីក្រូ​ហិញ​វត្ថុ​» គី​ជា​ប្រធានបទ​ដែល​មាន​ចរិត​មើលងាយ​រាស្ត្រ បោកប្រាស​រាស្ត្រ​ដ៏​ពិស ពុល​បំផុត ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​ករណី​នេះ​ខ្ញុំ​យល់​ឃើញ​ថា គួរតែ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វ​ត្តុ​ឡើង​បកស្រាយ​ខ្លួនឯង​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​តែ​ម្តង តើ​អាច​លុប​បំណុល​បាន​នៅ​ពេល​គណបក្ស​ណា មួយ ​ឈ្នះ​ឆ្នា​ត​ដូច​ពួក​គេ​បោកប្រាស់​បាន​ឬ​អត់? ដើម្បី​បញ្ចប់​បញ្ហា​» ៕