ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានមុខសញ្ញាមេខ្លោងចែកចាយគ្រឿងញៀ.ន និងបក្ខពួក

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​សហ​ការណ៍​ចូលរួម ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​បានការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើ​បង្ក្រាប​បាន​៣​ទីតាំង​ផ្សេង​គ្នា ឃាត់ខ្លួន​បាន​មេខ្លោង និង​បក្សពួក​ស្រី​ប្រុស ចំនួន ៦​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ។

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហ​ការណ៍​ចូលរួម ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​បានការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើ​បង្ក្រាប​បាន​៣​ទីតាំង​ផ្សេង​គ្នា ឃាត់ខ្លួន​បាន​មេខ្លោង និង​បក្សពួក​ស្រី​ប្រុស ចំនួន ៦​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​៣​ទីតាំង​ផ្សេង​គ្នា ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ រហូត​ដល់​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នោះ​គឺ​ធ្វើ​រយៈពេល​២​ថ្ងៃ នៅ​ទីតាំង​៣​ផ្សេង​គ្នា ៖ ទីតាំង​ទី​០១ បង្ក្រាប​បាន​នៅ​បន្ទប់​ជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ទីតាំង​ទី​០២ បង្ក្រាប​នៅ​លំនៅ​ដ្ឋា​ន ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទីតាំង​ទី​០៣ បង្ក្រាប​នៅ​លំនៅ​ដ្ឋា​ន ក្រុម​ទី​០៦ ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រហូត​ឈាន​ដល់​ធ្វើការ ឃាត់ខ្លួន​បាន​មេខ្លោង​និង​បក្សពួក​ស្រី​ប្រុស ចំនួន​០៦​នាក់ ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​១៤​កញ្ចប់ ស្មើនឹង​ទំងន់​១០៨​ក្រាម ទាំង​សំបក​, ទូរស័ព្ទ​ដៃ​ចំនួន​០៨​គ្រឿង , Ipad ចំនួន​២​គ្រឿង លុយ​ដុល្លារ​ចំនួន​១៥០$, លុយ​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល​, ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​៦​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕