ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ផ្សព្វផ្សាយ​ផែនការ​រៀបចំ​បំផុស​ចលនា​ផ្នែក​និពន្ធ​អក្សរ​សិ​ល្ប៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ បាន​ថ្លែង​ថា ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី​៥០​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ២៤ មិថុនា ១៩៦៧- ២៤ មិថុនា ២០១៧

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ បាន​ថ្លែង​ថា ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី​៥០​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ២៤ មិថុនា ១៩៦៧- ២៤ មិថុនា ២០១៧ និង​អនុវត្ត​តាម​ពិធីសារ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​វៀតណាម​ប្រចាំឆ្នាំ​២០១៧ នេះ​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួងការពារជាតិ​បាន​ដាក់​ចេញ​នូវ​ផែនការ​ណែនាំ​ស្តី​ពី​ការ​រៀបចំ​បំផុស​ចលនា​ផ្នែក​និពន្ធ​អក្សរ​សិ​ល្ប៏​សិល្បៈ​ក្នុង​នោះ​មានការ​និពន្ធ​រឿង​ខ្លី ចំរៀង គំនូរ រូបថត និង​ភាពយន្ត​ឯកសារ នៅ​ទូ​ទាំង​កង​ខេមរភូមិន្ទ ។ 

លោកនាយ​ឧត្តម​សេនី​យ៏ មាស សា​វ៉​ន អគ្គនាយក​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ក្នុង​ការ​ណែនាំ​ឲ្យ​ដឹង​ថា ក្រោម​ប្រធានបទ «​ចំណង​យុទ្ធ​សាមគ្គីភាព​ប្រទេស​ទាំង​៣​កម្ពុជា​-​វៀតណាម​-​ឡាវ​» រាល់​ខ្លឹមសារ​ស្នាដៃ​បទ​និពន្ធ​ទាំងអស់​ត្រូវ​លើក​កោតសរសើរ​នូវ​យុទ្ធ​សាមគ្គីភាព​រវាង ប្រទេស​ទាំង​៣​ក្នុង​ការ​រួម​គ្នា​ប្រឆាំង​នឹង​បរទេស​ឈ្លានពាន​ក៏​ដូច​បុព្វហេតុ​កសាង និង​ការពារ​មាតុភូមិ ។

លោក​បាន​បន្ត​ទៀត​ថា ប្រភេទ​នៃ​ការ​បំផុស​ចលនា​មាន​ស្នាដៃ​៥​ប្រភេទ​គឺ ផ្នែក​អក្សរសិល្ប៍​ជា​ស្នាដៃ​និពន្ធ​រឿង​ខ្លី ដែល​ជា​រឿង​ពិត​របស់​បុគ្គល ឬ​អង្គភាព​ដោយ​មិន​ចំលង​ស្នារ​ដៃ​អ្នក​ដទៃ ។ ផ្នែក​ចម្រៀង​ជា​បទ​ថ្មី​មាន​បទ​ភ្លេង និង​បទ​ចំរៀង​គ្រប់គ្រាន់​សរសេរ​ច្បាស់លាស់ ។ ផ្នែក​គំនូរ ជា​គំនូរ​ផ្សព្វផ្សាយ ច្នៃ​ប្រ​ឌឹ​ត​ថ្មី​មិន​ចំលង​តាម​គំនិត​អ្នក​ដទៃ ឬ​ស្នាដៃ​គំនូរ​របស់​អ្នក​ផ្សេង​ៗ ។ ផ្នែក​រូបថត រាល់​ស្នាដៃ​និពន្ធ​គឺ​រូបភាព​បែប​ព័ត៌មាន ឬ​រូបភាព​សិល្បៈ​ជា​ស្នាដៃ​ថ្មី ស្មោះត្រង់ ច្បាស់លាស់ ត្រូវ​តាម​ខ្លឹមសារ​ដោយ​មិន​ចំលង​តាម​ស្នាដៃ​អ្នក​ដទៃ ។ ផ្នែក​ភាពយន្ត​ឯកសារ មាន​ខ្លឹមសារ​សម​ស្រប​ជាមួយ​ប្រធានបទ​អាច​តាក់តែង​ម្នាក់ ឬ​ក៏​ជា​ក្រុម​ដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​របស់​អ្នក​ដទៃ​ឡើយ ។ 

លោក មាស សា​វ៉​ន បាន​បញ្ជាក់​ថែម​ទៀត​ថា ចំពោះ​មុខសញ្ញា​ចូលរួម​គឺ​យោធិន​នៃ ខ​.​ភ​.​ម និង​អតីត​យុទ្ធ​ជន​ទាំងអស់​មិន​ថា​ជា​អ្នកនិពន្ធ​ជំនាញ ឬ​មិន​ជំនាញ​ឡើយ ។ សមាជិក​គណៈ​ក​ម្មា​ការ​បំផុស​ចលនា ឬ​អនុគណៈ​ក​ម្មា​ការ​បច្ចេកទេស​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​ចូលរួម​ផង​ដែរ ។ ហើយ​ចំពោះ​សមាជិក​ណា​ដែល​មាន​ស្នាដៃ​បទ​និពន្ធ គឺ​មិន​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ធ្វើការ​ពិនិត្យ និង​វាយតំលៃ​ស្នាដៃ​ខ្លួនឯង​ឡើយ ៕