ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងលោកតា​វ៉ិ​ច​ទ័​រក្រៅ​ពី​​សិល្បៈ គាត់​​​ធ្វើអីទៀត​?

6 ឆ្នាំ មុន

​ខេត្តកំពត​​ ៖ ខុស​ពី​ផលិតករ​កម្មវិធី​ទូរទស្សន៍​ភាគច្រើន ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​បង្កើត​ក្រុមហ៊ុន​រៀបចំ​ខន​សឺត ឬ​បើកហាង​ធំដុំ​ជាដើម​ ដើម្បី​លំនឹង​នៃ​ប្រាក់​ចំណូល​ ប៉ុន្តែ​សម្រាប់​លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ផលិតករ​ល្បីឈ្មោះ​ក្នុង​ក្រុម​CBS

​ខេត្តកំពត​​ ៖ ខុស​ពី​ផលិតករ​កម្មវិធី​ទូរទស្សន៍​ភាគច្រើន ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​បង្កើត​ក្រុមហ៊ុន​រៀបចំ​ខន​សឺត ឬ​បើកហាង​ធំដុំ​ជាដើម​ ដើម្បី​លំនឹង​នៃ​ប្រាក់​ចំណូល​ ប៉ុន្តែ​សម្រាប់​លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ផលិតករ​ល្បីឈ្មោះ​ក្នុង​ក្រុម​CBS ពិសេស ​គឺ​ទូរទស្សន៍ CTN និង MyTV បែរជា​ចាប់អារម្មណ៍​លើ​ជំនួញ​ផ្នែក​កសិកម្ម​ខុស​គេ​ទៅ​វិញ​ ។

លោក​ត្រូវ​គេ​ដឹង​ថា​ ចូល​ចិត្ត​ដាំ​ដុះ​ដំណាំ​គ្មាន​ជាតិ​គីមី ប៉ុន្តែ​ក៏​មានមុខ​របរ​ចិញ្ចឹម​ត្រី​ជា​ទ្រង់ទ្រាយ​ធំ​​នៅ​ពីក្រោយ ដែល​ជួយ​អោយ​លោក​ទទួល​បាន​ចំណូល​យ៉ាង​ក្រាស់​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។ លោក​តារា​វ៉ិ​ច​ទ័​របា​ន​ទទួលស្គាល់​ចំពោះ​ករណី​នេះ និង​បាន​ប្រាប់​ថា ​ក្នុង​នាម​ជា​អ្នក​ផលិតកម្ម​វិធី ​លោក​មាន​ចំណូលចិត្ត​តែ​រឿង​មុខរបរ​កសិកម្ម​មួយ​មុខ​ប៉ុណ្ណោះ ។ ដោយសារ​តែ​លោក​យល់​ថា ​នោះ​ជា​មុខរបរ​ដែល​ជួយ​អោយ​លោក​រស់​ស្រួល ហើយ​មិន​ភ័យ​ក្រោយ​ពេល​បោះទុន ​។

លោក​រមែង​ប្រើ​ពេល​ស្វែង​យល់​ពី​រៀប​ដាំ​ដុះ​បន្លែ និង​ចិញ្ចឹម​ត្រី​ ពី​ជាដើម​តាម​បច្ចេកវិទ្យា​នៅ​អ៊ីនធើរណេត និង​ហ្វឹកហាត់​បន្ថែម​ពី​អ្នកចេះ​ដឹង​ខ្លះ​ៗ តែបើ​អោយ​សិក្សា​នៅ​ក្នុង​សាលា​ណាមួយ​បាន​ជាក់លាក់​ គឺ​មិន​មាន​នោះ​ទេ ​។ លោក​បាន​សម្រេចចិត្ត​បើក​ជំនួញ​ចិញ្ចឹម​ត្រី​ដំបូង​បំផុត​ កាលពី​២​ឆ្នាំ​មុន​នៅ​ក្នុងភូមិ​សំរោង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ​ខេត្តកំពត ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន ដោយ​ក្នុង​ពេល​នេះ​ មុខរបរ​ចិញ្ចឹម​ត្រី​របស់​លោក​មាន​ចំនួន​២​ស្រះ ហើយ​ក្នុង​មួយ​ស្រះ​មាន​ត្រី​ចំនួន​២​ម៉ឺន​ក្បាល​សម្រាប់​ស្រង់​លក់​ក្នុង​មួយ​រដូវ​ៗ​។

លោក​ថា​ អាជីវកម្ម​មួយ​នេះ​ ហុច​ផល​ផ្លែផ្កា​អោយ​លោក​យ៉ាងច្រើន ដោយ​ក្នុង​មួយ​រដូវ​លោក​អាច​ប្រមូល​បាន​រង្វង់​ច្រើន​ជាង​៥​ពាន់​ដុល្លារ​រៀង​រាល់​រដូវ ហើយ​មិន​ភ័យ​រឿង​អត់​អ្នកទិញ​នោះ​ទេ ដោយសារ​តែ​ត្រី​ដែល​លោក​បាន​ចិញ្ចឹម​គឺ​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ មិន​ប្រើ​ជាតិ​គីមី ហើយ​អោយ​តែ​ដល់​រដូវ​មាន​ម៉ូយ​មក​ថ្លឹង​អស់​ៗ​ ។

លោ​កថា​មុខរបរ​មួយ​នេះ ចំណាយ​កម្លាំង​មើលថែ​តែ​បន្តិច​​ តែ​មិន​ភ័យ​រឿង​អត់​ទីផ្សារ និង​ឡុងចុង​ខាង​ដើម​ឡើយ ទើប​លោក​ក្រៅពី​ពង្រីក​ការ​ចិញ្ចឹម​ត្រី​អោយ​បាន​ច្រើន​ស្រះ​ក្នុង​ពេល​ខាង​មុខ​ហើយ ក៏​នឹង​បើក​ការ​ចិញ្ចឹម​មាន់​ជា​ទ្រង់ទ្រាយ​ធំ​ទៀត​។ លោក​មាន​គម្រោង​បោះទុន​ចិញ្ចឹម​មាន់​ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​បាន​សិក្សា​ឃើញ​ថា​មុខ​ជំនួញ​មួយ​នេះ ក៏​ល្អ​មិន​ខុស​ពី​ត្រី អោយ​តែ​មាន​វិធី​ថែទាំ​ច្បាស់​លាស់​ការពារ​កុំអោយ​ឆ្លង​ជំងឺ​។

អ៊ីចឹង​ហើយ​ទើប​លោក​បញ្ជាក់​ថា​ឧស្សាហ៍​ឡើង​ចុះ​ទៅ​ខេត្តកំពត បើ​ទោះជា​លោក​មានផ្ទះ​មាន​សម្បែង​នៅ​ភ្នំពេញ និង​មានការ​ការងារ​ជា​ប្រចាំ​នៅ​CTN​ទៅ​ហើយ​ ។​ លោក​តែង​ប្រើ​ពេលទំនេរ​នៅ​ដំណាំ និង​ត្រី​នៅ​ស្រុក ដោយ​លោក​បាន​ចាត់​ទុក​ថា​ក្រៅពី​លក់​បាន​លុយ​ច្រើន​ៗ​ហើយ ក៏​មិន​ខុស​ពី​ការ​លំហែកាយ​ផង​ដែរ​។