ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​នៅ​ឈ្មោះ​រួម​ ខណៈឈិ​ន សុធា​រី និង សុវណ្ណ មក​រា ចែកផ្លូវ​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឈិ​ន សុធា​រី បាន​ព្រមាន​ថា នាង​នឹង​ប្រើប្រាស់​ផ្លូវច្បាប់​ជុំវិញ​ការ​ចង់​បែងចែក​ទ្រព្យសម្បត្តិ​ពី​លោក​សុវណ្ណ មក​រា ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចែកផ្លូវ​គ្នា​ហើយ​នោះ។

លោក​សុវណ្ណ មក​រា ទាមទារ​បែងចែក​ទ្រព្យ​គ្នា​ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឈិ​ន សុធា​រី បាន​ព្រមាន​ថា នាង​នឹង​ប្រើប្រាស់​ផ្លូវច្បាប់​ជុំវិញ​ការ​ចង់​បែងចែក​ទ្រព្យសម្បត្តិ​ពី​លោក​សុវណ្ណ មក​រា ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចែកផ្លូវ​គ្នា​ហើយ​នោះ។

លោក​សុវណ្ណ មក​រា ទាមទារ​បែងចែក​ទ្រព្យ​គ្នា​ប៉ុន្តែ​អ្នក​នាង ឈិ​ន សុធា​រី បាន​ព្រមាន​ប្រើប្រាស់​ផ្លូវច្បាប់ ប្រសិនបើ​នៅ​តែ​មានះ​ចង់បាន ។

ទ្រព្យសម្បត្តិ​ដែល​អ្នក​ទាំង​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​ចង់បាន​នោះ គឺជា​ផ្ទះ​មួយ​ល្វែង​ទិញ​រួម​គ្នា​នៅ​បុរី​មួយ ដោយ​អ្នក​នាង​ឈិ​ន សុធា​រី អះអាង​ថា ជា​ការ​ទិញ​ដោយ​បង់​រំលស់ ហើយ​ជា​កម្មសិទ្ធិ​របស់​នាង ព្រោះ​នាង​ជា​អ្នក​បង់លុយ​រៀង​រាល់​ខែ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​អ្នក​នាង​ឈិ​ន សុធា​រី បង្ហោះ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ២០១៧ បញ្ជាក់​ថា នាង​បាន​ទិញ​ផ្ទះ​នៅ​បុរី​មួយ​ដែល​ដាក់​ឈ្មោះ​នាង និង​អតីត​ស្វាមី​លោក​សុវណ្ណ មក​រា ដោយ​ការ​បង់​រំលស់ ។ ប៉ុន្តែ​ចាប់តាំងពី​ការ​ទិញ​នោះ​មក គឺ​នាង​តែ​ម្នាក់​គត់​ដែល​បង់ប្រាក់​ជា​រៀង​រាល់​ខែ ចំណែក​លោក​សុវណ្ណ មក​រា ដែល​បាន​ធានា​ថា​នឹង​ជួយ​បង់​នោះ​គឺ​មិន​បាន​បង់​ឡើយ សូ​ម្បី​«​មួយ​រយ​លុយ​ខ្មែរ​ពុះ​ជា​បួន​» ។

ឈិ​ន សុធា​រី បន្ថែម​ថា អំឡុង​ពេល​ដែល​អ្នក​ទាំង​ពីរ​សម្រេច​លែងលះ​នោះ នាង​មិន​អាច​ធ្វើ​អ្វី​ចេញពីផ្ទះ​មួយ​នេះ​ឡើយ ដោយសារ​តែ​នៅ​ជាប់​ឈ្មោះ​ពីរ​នាក់ តែ​នាង និង​ក្រុម​គ្រួសារ​ព្យាយាម​ទាក់​ទង​លោក​សុវណ្ណ មក​រា ឲ្យ​ដោះស្រាយ​និង​កាត់ឈ្មោះ​មក​ឲ្យ​នាង ប៉ុន្តែ​លោក​សុវណ្ណ មក​រា មិន​បាន​ធ្វើ​រឿង​នេះ​ទេ និង​ចង់​ទាមទារ​ចំណែក​ពី​ផ្ទះ​នេះ​ដែរ ខណៈ​ពេល​ដែល​លោក​មិន​បាន​ចេញថ្លៃ​បង់​នោះ ។

ឈិ​ន សុធា​រី បញ្ជាក់​ថា «​ខ្ញុំ​ចង់​ឲ្យ​គាត់​មក​ដោះស្រាយ​ប្រគល់​ផ្ទះ​នេះ​មក​ឲ្យ​ខ្ញុំ ព្រោះ​ជា​ផ្ទះ​កម្មសិទ្ធិ​របស់ខ្ញុំ ព្រោះ​លោក​មិន​បាន​ជួយ​បង់ប្រាក់​សម្រាប់​ផ្ទះ​នេះ​ឡើយ ហើយ​បើ​លោក​ផ្តិត​មេដៃ​ប្រគល់​ផ្ទះ​នេះ​មក​ឲ្យ​ខ្ញុំ តើ​មាន​បញ្ហា​អ្វី​កើតឡើង ។ ទ​ព្យ​សម្បត្តិ​នេះ​ខ្ញុំ​យក​ទៅ​ណា ? ខ្ញុំ​យក​មក​រកស៊ី​ចិញ្ចឹម​កូន ជាមួយ​ខ្ញុំ​៣​នាក់​ម៉ែកូន ពីព្រោះ​លោក​បាន​ចាកចោល និង​លែងលះ​ខ្ញុំ ហើយ​លោក​បាន​ទទួលស្គាល់​រួច​ហើយ នេះ​ជា​សាក្សី​មួយ លោក​ចង់​យ៉ាងម៉េច? ចង់បាន​អ្វី​ពិតប្រាកដ​ពី​ខ្ញុំ ។ ខ្ញុំ​ត្រូវការ​លុយ ឆាប់​ៗ ដើម្បី​មក​ដោះបំណុល​គេ​ដែល​ខ្ញុំ​ខ្ចី​ឲ្យ​លោក ។ លោក​ចង់​ឲ្យ​ខ្ញុំ​មាន​បញ្ហា ចុះ​បាន​អ្នក​ណា​មើលថែ និង​ចិញ្ចឹម​កូន​ខ្ញុំ ? លោក​កុំ​ឆ្លើយ​ថា​លោក​អ្នក​មើល​កូន ខ្ញុំ​អត់​សង្ឃឹម​ទេ ពីព្រោះ​លោក​ដើរ​យប់​រាល់ថ្ងៃ នៅផ្ទះ​ជាមួយ​សហាយស្មន់​» ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សុវណ្ណ មក​រា វិញ​បាន​បង្ហោះ​សារ​បែប​ចំអក​វិញ​ថា «​ខ្ញុំ​សូម​សរសើរ​អតីត​ភរិយា​របស់ខ្ញុំ ដែល​គាត់​គឺជា​មនុស្ស ល្អ ហើយ​ឆ្លាត​គួរ​ឱ្យ​ស្រលាញ់ បើសិន​អ្នក​ណា​បាន​គាត់​ជា​ភរិយា​បន្ត​ពី​ខ្ញុំ គឺជា​មនុស្ស​មហា សំណាង​បំផុត បែរមក​រូប​ខ្ញុំ​វិញ គឺជា​មនុស្ស ដែល​គ្មាន​សំណាង ហើយ​ជា​មនុស្ស​ដែល​គ្មាន តម្លៃ​គិតតែ​ពី​ដើរ​វ៉ៃ​អុក ផឹកស្រា ហើយ​ថែម ទាំង​មាន​ស្រី​ច្រើន​ទៀត អ៊ីចឹង​ហើយ​បានជា​ខ្ញុំ ដាច់ខាត ត្រូវ​តែ​សុំ​លែង​គាត់​ពី​ខ្ញុំ​ឱ្យ​ទាល់តែ​បាន ។ តែ​យើង​រួម​គ្នា​ថែរក្សា​ម្ចាស់​កែវភ្នែក​របស់​ពួក​យើង​ទាំង​ទ្វេ​ឱ្យ​បាន​ល្អ​ទៅ ។

ពី​ខ្ញុំ​ជា​មនុស្ស​ដែល​គេ កំពុង​តែ​គេ​ដៀល​ថា ជា​មនុស្ស​ថោក​! សូម​អគុណ ស្គាល់​មនុស្ស​ត្រូវ​ស្គាល់​ពី​សារបាន​របស់​គេ​ផង មុន​នឹង​ថា ហើយ​មុន​នឹង​ស្ដី ។

អតីត​ភរិយា​របស់ខ្ញុំ គាត់​គឺជា​ម្ដាយ​ដ៏​ល្អ និង​ជា​ភរិយា​ល្អ តែ​សុំ​ទោស​ផង​ដែល​ខ្ញុំ​ដាច់ខាត ស៊ូ​ដាច់​ក្បាល​ក៏​មិន​អាច​នៅ​ជាមួយ​គាត់​បាន ពីព្រោះ​អី គាត់​ល្អ​ពេក​ធ្វើ​ឱ្យ​មនុស្ស​ថោក​ដូច​ខ្ញុំ​មិន​អាច​អាស្រ័យ​នៅ​ជាមួយ​គាត់​ទេ​!​អ៊ីចឹង​ខ្ញុំ​សុំ​ថយ​ឱ្យ​ឆ្ងាយ មិន​ចង់ឱ្យ​គាត់​ឃើញ​ខ្ញុំ​ទេ ដើម្បី​កុំឱ្យ​គាត់​ឆ្លង​ភាព​ថោក​ដល់​គាត់ ព្រោះ​គាត់​គឺជា​មនុស្ស មហាថ្លៃ​ថ្នូរ​ណាស់ ។

សូម​អរគុណ​ដល់​មិត្ត​មួយ​ចំនួន និង បង​ៗ ដែល​យល់​ពី​អារម្មណ៍​ប្អូន ហើយ​អរគុណ​ម៉ាក់ ក្មេក​ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត និង​លើក​ទឹក ចិត្ត​ដល់​កូន ។ កូន​ស្រលាញ់​ម៉ាក់ និង​គោរព ម៉ាក់​ដូច​ម្ដាយបង្កើត និង​លោកឪពុក​ក្មេក​ផង​»៕