ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​បំផុតនៅ​ចិន​ចំងាយ​ជិត100​គីឡូ​ម៉ែត្រ

13 ឆ្នាំ មុន

ការ​ស្ទះ​ចរាចរណ៍យ៉ាង​អាក្រក់​បំផុត​នៅ​លើ​ពិភព​លោក​បាន​កើត​ឡើង​នៅ​លើ​ ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន ដែល​បើ​គិត​រហូត​មក​ដល់​ពេលនេះ ការ​ស្ទះ​ចរាចរណ៍​នេះ​មាន​រយៈ​ពេល​១១ថ្ងៃ ហើយ​រថយន្ត​ដែល​កក​ស្ទះ​បន្ត​កន្ទុយ​គ្នា​មាន​ប្រវែង​ដល់​ទៅ​៦០ម៉ៃល៍ ប្រហែល​៩៨​គីឡូ​ម៉ែត្រឯណោះ ។

ការ​ស្ទះ​ចរាចរណ៍យ៉ាង​អាក្រក់​បំផុត​នៅ​លើ​ពិភព​លោក​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន ដែល​បើ​គិត​រហូត​មក​ដល់​ពេលនេះ ការ​ស្ទះ​ចរាចរណ៍​នេះ​មាន​រយៈ​ពេល​១១ថ្ងៃ ហើយ​រថយន្ត​ដែល​កក​ស្ទះ​បន្ត​កន្ទុយ​គ្នា​មាន​ប្រវែង​ដល់​ទៅ​៦០ម៉ៃល៍ ប្រហែល​៩៨​គីឡូ​ម៉ែត្រឯណោះ ។ ការ​កក​ស្ទះ​ចរាចរណ៍​នេះ​កើត​ឡើង​ដោយ​សារ​ការ​ងារ​ជួស​ជុល​ផ្លូវ​នោះ ហើយ​​ភាគ​ច្រើន​នៃ​រថយន្ត​ដែល​កក​ស្ទះ​ជា​រថយន្ត​ដឹក​ធ្យូង ។ តាម​ការ​ព្យាករណ៍​ថា ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​អាក្រក់​នោះ​អាច​កើ​ត​ឡើង​ដល់​ទៅ​៣សប្តាហ៍ ។ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ចិន​ស៊ិន​ហួ​រាយ​ការណ៍​ថា ការ​កកស្ទះ​ចរាចរណ៍​នោះ​ធ្វើ​ឱ្យ​តំលៃ​​ទឹក​បរិសុទ្ធ​​ឡើង​ថ្លៃ​១០​ដង ៕