ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកជំនាញ​ឌី​ហ្សា​ញ​វ័យក្មេង​ទៅ​ប្រកួត​10​ប្រទេស​នៅ​ម៉ា​ឡេ​ស៊ី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អ្នក​ឌី​ហ្សា​ញ​ម៉ូ​ដ​សម្លៀក​បំពាក់​វ័យក្មេង​ប្រចាំ​នៅ​តំបន់​អា ស៊ា​ន បាន​រក​ឃើញ​អ្នក​ខ្លាំង​តំណាង​ឱ្យ​កម្ពុជា​ជា​ផ្លូវការ​ហើយ ដែល​ការ​ប្រកាស​លទ្ធផល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អ្នក​ឌី​ហ្សា​ញ​ម៉ូ​ដ​សម្លៀក​បំពាក់​វ័យក្មេង​ប្រចាំ​នៅ​តំបន់​អា ស៊ា​ន បាន​រក​ឃើញ​អ្នក​ខ្លាំង​តំណាង​ឱ្យ​កម្ពុជា​ជា​ផ្លូវការ​ហើយ ដែល​ការ​ប្រកាស​លទ្ធផល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា នៅ​សណ្ឋាគារ​សាន់​វេ ធ្វើ​ឱ្យ​អ្នក​ឈ្នះ​រំភើបចិត្ត​រហូត​ចង់​យំ​ព្រោះតែ​រំជួល​ចិត្តនឹង​ជោគជ័យ​របស់​ខ្លួន ។ នេះ​ជា​កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​លើកកម្ពស់​គំនិត​ច្នៃប្រឌិត​របស់​យុវវ័យ​ក្នុង​តំបន់​អាស៊ាន ជា​ពិសេស​របស់​យុវជន​កម្ពុជា​ឱ្យ​បាន​ឈាន​ឡើង​លើ​ឆាក​អន្តរជាតិ ។

ម្ចាស់​ជ័យ​លា​ភី​២​រូប​ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​ជាប់​ទាំង​១០​រូប​ចុង​ក្រោយ​នោះ​រួម​មាន បេក្ខជន លា​ច សា​វុ​ធ​ប៉េង​ហ៊ុយ អាយុ​២១​ឆ្នាំ មក​ពី​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង ផ្នែក​ឌី​ហ្សា​ញ​ឆ្នាំ​ទី​១ និង​បេក្ខជន គង់ សុធា អាយុ​២២​ឆ្នាំ ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​ដូច​គ្នា​តែ​ឆ្នាំ​ទី​៣ ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​ប្រកាស​ថា មាន​អ្នកចូលរួម​កុះករ​ពី​និស្សិត​ដែល​រៀន​ជំនាញ​ឌី​ហ្សា​ញ ដោយ​មាន​ទាំង​និស្សិត

បរទេស​សិក្សា​នៅ​កម្ពុជា​ផង ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​ជម្រើស​បាន​តែ​១០​នាក់​ឱ្យធ្វើ​ការ​ប្រកួត​គ្នា ហើយ​បេក្ខជន​ទាំង​២​នាក់​ខាងលើ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ ដោយសារ​តែ​បាន​ឌី​ហ្សា​ញ​សម្លៀក​បំពាក់​ពី​ផ្ការំដួល និង​បាន​ឌី​ហ្សា​រូប​ល្ខោនស្បែក​ធំ​មក​ធ្វើ​ជា​សម្លៀក​បំពាក់ ដែល​មាន​ចំណុច​ទាក់ទាញ​និង​ខុស​ប្លែក​ជាងគេ ។