ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ខ្លា ចេញប៉ូលិស

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្រុម​បុរស​ស្ត្រី ដែល​ញៀន​នឹង​ល្បែងស៊ីសង ដោយ​មិន​ខិតខំ​ប្រឹងប្រែង​ទៅ​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ បែរជា​នាំ​គ្នា​ទៅ​លេងល្បែង​ខ្លា​ឃ្លោក​ទៅ​វិញ លុះ​រំខាន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ ក៏​ប្ដឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ពេល​កំពុង​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប មាន​អ្នកលេង​ល្បែង​មួយ​ចំនួន គ្រាន់តែ​ក្រឡេក​ឃើញ​នគរបាល​ទៅ​ដល់ ក៏​នាំ​គ្នា​ស្ទុះ​រត់គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់ ។

ហេតុការណ៍​នគរបាល​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​0៣​និង​១៦​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា​ចំនួន​៦​នាក់ សហ​ការណ៍​ជាមួយនឹង​កម្លាំង​សន្តិសុខ​នៃ​អធិការដ្ឋាន​ម្នាក់ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​ស្តីទី បាន​ចុះ​ធ្វើការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ព្រៃ​ក្នុង​ចំការ​ក្រោយ​ផ្ទះ ដែល​មាន​ម្ចាស់​ឈ្មោះ ម៉ុ​ន សៅ លុះ​ទៅ​ដល់​ក៏​ស្ទាក់​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់ រួម​នឹង​វត្ថុ​តាង​ដូច​ជា កញ្ច្រែង​១ ចាន​គ្រប​១ មេខ្លា​ឃ្លោក​ពីរ​គ្រាប់ និង​ក្រដាស់​រូប​សត្វ​ទាំង​៦​រូប ចំនួន​១​សន្លឹក ប្រាក់​ខ្មែរ​3000​រៀល ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ទី​១.​ឈ្មោះ ប៉ុ​ម សៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​មេខ្លា​ឃ្លោក អ្នក​ក្រឡុក ទី​២.​ឈ្មោះ ម៉​ន ស្រី​ផល ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​អ្នក​ចាក់ និង​ទី​៣.​ឈ្មោះ ប៊ុ​ន​លី លី​ដា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​អ្នក​ចាក់ ទាំង​បី​នាក់​រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​លេងល្បែង​ស៊ីសង​ខាងលើ កើត​មាន​ជា​យូរ​ថ្ងៃខែ​មក​ហើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចុះ​ប​ង្រា្ក​ប​នោះ​ទេ លុះ​ការ​លេង​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទើប​គេ​ប្តឹង​នគរបាល​ឱ្យ​ចុះ​ទៅ​បង្ក្រាប​តែ​ម្តង ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ថា ការ​លេង​ល្បែងស៊ីសង នាំ​ឱ្យ​កើត​មាន​ចោរលួច ឆក់ ប្លន់ នៅ​ក្នុង​សង្គម ជា​ពិសេស ធ្វើ​ឱ្យ​អសន្តិសុខ​ក្នុង​លំនៅ​ឋាន​រស់​ផង​ដែរ ។ ដូច្នេះ​បើសិនជា​បណ្តែតបណ្តោយ​ឱ្យ​ល្បែងស៊ីសង​បែប​នេះ កើត​មាននៅ​តាម​ភូមិ​នានា ជា​ច្រើន​ទៀត នោះ​បញ្ហា​ចោរកម្ម​នឹង​កើត​មាន​ជា​ហូរហែ​ផង​ដែរ ៕