ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុងស្រុក​រលៀប្អៀរ បន្ត​ប្រពៃណី​ធ្វើបុណ្យ​ឡើងអ្នកតា

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុណ្យ​ឡើងអ្នកតា​គឺជា​បុណ្យ​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ប្រារ​ព្វ​ធ្វើ​ឡើងជា​រាង​រាល់​ឆ្នាំ ទៅ​តាម​ពេលវេលា​ដែល​អ្នក​ភូមិ​នីមួយ​ៗ

ខេត្តកំពង់ឆ្នាំង ៖ បុណ្យ​ឡើងអ្នកតា​គឺជា​បុណ្យ​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ប្រារ​ព្វ​ធ្វើ​ឡើងជា​រាង​រាល់​ឆ្នាំ ទៅ​តាម​ពេលវេលា​ដែល​អ្នក​ភូមិ​នីមួយ​ៗ ដែល​បាន​កំណត់​ទុក​។ ជាក់ស្តែង​ក្នុង ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ រយៈពេល​២​យប់​៣​ថ្ងៃ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ប្រារ​ព្វ​បុណ្យ​ឡើងអ្នកតា ដោយ​មាន​ប្រជាពលរដ្ឋ មក​ពី​ទី​ជិត​ឆ្ងាយ​ចូលរួម​យ៉ាងច្រើន​កុះករ​។ លោកតា ន​ង តួ ជា​ប្រធាន​គណៈកម្មការ និង​ជា​លោកតា​អាចារ្យ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុណ្យ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ប្រារ​ព្វ​ធ្វើ​នេះ ពី​ដូនតា​មក​ហៅ​ថា បុណ្យ​ឡើងអ្នកតា ប៉ុន្តែ​បច្ចុប្បន្ន​បាន​កែ​ហៅ​ថា បុណ្យទក្ខិណានុប្ប ទាន  ពូន​ភ្នំខ្សាច់ ដើម្បី​សម្រួល​ពាក្យ​ឲ្យ​ស្រាល​បន្តិច ទោះ​យ៉ាងនេះ​ក្តី ពី​ធី​ឡើងអ្នកតា នៅ​តែ​ប្រារ​ព្វ​ធ្វើ​។

ក្នុងឆ្នាំនេះ​ពី​ធី​បុណ្យ​បាន​ប្រារ​ព្វ​ធ្វើ​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៦ -១៧-១៨ ខែមិថុនា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ ៧-៨-៩​រោ​ជ ខែជេស្ឋ​។ ក្នុង​រយៈពេល​៣​ថ្ងៃ​ដោយ​និមន្ត​ព្រះសង្ឃ​សម្តែង​ព្រះ​បរិត្ត រៀប​ចង្ហាន់​ព្រះសង្ឃ​ឆាន់​ពេល​ព្រឹក និង​ថ្ងៃត្រង់ ពេល​រសៀល​មាន​រៀបចំ​ពី​ធី​លេងល្បែង​ប្រជាប្រិយ​ខ្មែរ មាន​ទូល​ក្អម វាយ​ឆ្នាំង រត់ប្រណាំង កកេរ​ពោត​ជាដើម​។ ក្រៅពី​នោះ​នូវ​មានការ​រៀបចំ​ប្រកួត​កីឡាបាល់ទាត់ មក​ពី​ស្រុក​កំពង់លែង ស្រុក​រលាប្អៀរ ស្រុក​ទឹកផុស ស្រុក​កំពង់ត្រឡាច  ស្រុក​បរិបូរណ៍ និង​តាម​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ សរុប​រយៈពេល​៣​ថ្ងៃ​មាន​ចំនួន​២០​ប្រកួត​។ ចំណែក​ថវិកា​រៀបចំ​បុណ្យ​នេះ គឺ​បាន​មក​ពី​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ក្នុងភូមិ ដោយ​ក្នុង​១​គ្រួសារ​ចំនួន​១​ម៉ឺន​រៀល និង​អង្ករ​២​កំប៉ុង  ប្រាក់ និង​អង្ករ​ទាំងនេះ​សម្រាប់​យក​មក​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​ថ្លៃ​ជួល​ធុងបាស់ និង​ថ្លៃ​ភ្លេងពិណពាទ្យ​ជាដើម​។

ចំពោះ​គោលបំណង​ការ​រៀបចំ​បុណ្យ​នេះ ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​លោក ន​ង តួ បន្ត​ថា គឺ​ចង់​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ ក៏​ដូច​ជា​ទំនៀមទម្លាប់​ដូនតា របស់​អ្នក​ភូមិ​ត្រពាំង​អញ្ចាញ ដែល​មាន​តាំងពី​បុរាណកាល​មក ដោយ​បាន​រៀបចំ​បុណ្យ​ឡើងអ្នកតា​នេះ នៅ​ក្នុង​ខែជេស្ឋ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បន្តវេន​ដល់​កូនចៅ​ក្នុងភូមិ ជំនាន់​ក្រោយ​ៗ​ទៀត កុំ​ឲ្យ​បាត់បង់​។ លោកតា​បញ្ជាក់​ក្នុង​ភាព​ជឿជាក់​ថា បើ​និយាយ​បុណ្យ​ភូមិ បុណ្យ​ឡើង អ្នកតា ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ទាំងមូល  គ្មាន​បុណ្យ​ណា​ធំដុំ និង​សប្បាយ​ជាង​បុណ្យ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ឡើយ  ចំណែក​អ្នក​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅ​ទី​នេះ​សុទ្ធតែ​បាន​សរសើរ​ថា មានការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​បាន​ល្អ ហើយ​បើ​និយាយ​ពី​សង្គមចាស់​វិញ​បុណ្យ​ឡើងអ្នកតា​ក្នុងភូមិ​នេះ គឺ​មាន​តាំងពី​ប្រណាំងសេះ រទេះគោ ជាដើម តែ​មក​ដល់​បច្ចុប្បន្ន​អស់ហើយ​៕