ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Paul Pogba ទៅ​លេង​មិត្ត​ចាស់​ដល់​ប្រទេស​ចិន

6 ឆ្នាំ មុន

កំពូល​ខ្សែបម្រើ​លេង​ម៉ូត​សក់​ប្រចាំ​ក្លិប​បិសាច​ក្រហម Man Utd កីឡាករ Paul Pogba

កំពូល​ខ្សែបម្រើ​លេង​ម៉ូត​សក់​ប្រចាំ​ក្លិប​បិសាច​ក្រហម Man Utd កីឡាករ Paul Pogba បាន​ទៅ​លំហែកាយ​នៅ​ប្រទេស​ចិន អំឡុង​ពេល​ថ្ងៃ​វិស្សមកាល​របស់​ខ្លួន និង​បាន​ឆ្លៀត​ទៅ​ជួប​មិត្ត​ចាស់ Carlos Tevez ដែល​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​លេង​នៅ​ក្លិប Shanghai Greenland Shenhua ប្រទេស​ចិន ។ 

ដំណើរ​កម្សាន្ត​រវាង​កំពូល​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ គេ​សង្កេត​ឃើញ​ថា Pogba ហាក់ដូចជា​រំភើប​យ៉ាង​ខ្លាំង​ពេល​បាន​ជួប Tevez ដោយ​បាន​ថត​ជា​វី​ដេ​អូ​ខ្លី​ៗ​សម្រាប់​បង្ហោះ​នៅ​លើ Instagram ផង​ដែរ ។ បន្ទាប់​មក កីឡាករ​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​អាវ​គ្នា​ពាក់ ជា​ការ​សម្តែង​នូវ​ការ​រាប់អាន និង​ការ​នឹករលឹក​គ្នា ។

សូម​បញ្ជាក់​ថា Pogba និង Tevez ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម Juventus នៅ​ចន្លោះ​ឆ្នាំ ២០១៣-២០១៥ ក្រោយមក Tevez ក៏​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប Boca Juniors ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន មុន​ពេល​មក​រួមរស់​ជាមួយ​ក្លិប Shanghai Greenland Shenhua ប្រទេស​ចិន ៕