ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា Dani Alves ចង់ឱ្យ Dybala ចាក​ចេញពី Juventus ?

6 ឆ្នាំ មុន

ខ្សែបម្រើ​ដ៏​រឹង​មាំ​ប្រចាំ​ក្លិប Juventus កីឡាករ Dani Alves បាន​លើក​ឡើង​ថា

ខ្សែបម្រើ​ដ៏​រឹង​មាំ​ប្រចាំ​ក្លិប Juventus កីឡាករ Dani Alves បាន​លើក​ឡើង​ថា តារា​ឆ្នើម​វ័យក្មេង Paulo Dybala ត្រូវ​តែ​ចាក​ចេញពី​ក្លិប​សេះបង្កង់ ប្រសិនបើ​ចង់​បង្កើន​សមត្ថភាព និង​អាច​ក្លាយ​ខ្លួន​ជា​កំពូល​ខ្សែប្រយុទ្ធ​មួយ​រូប ។ Dani Alves បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ប្រេ​ស៊ី​ល Esporte Interativo ថា​៖ «​ពួក​យើង​បាន​ពិភាក្សា​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់ Dybala​ ថា​គួរតែ​ចាក​ចេញពី​ក្លិប​នេះ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត » ។ 

កាលពី​រដូវ​កាល​២០១៦-២០១៧ ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ អាច​រកបាន​១១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៣១​ប្រកួត​នៃ​ក្របខ័ណ្ឌ​អ៊ី​តា​លី​ស៊េរី​A » ។ ទន្ទឹម​គ្នា​នេះ​ដែរ Dybala ត្រូវ​បាន​ក្លិប​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ក្លិប Real Madrid និង Barcelona ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​គ្រប់ការ​ប្រកួត ។

គួរ​បញ្ជាក់​ថា អតីត​ខ្សែបម្រើ​ក្លិប Barcelona កីឡាករ Dani Alves ទើបតែ​លេង​ជាមួយ Dybala បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ក្នុង​ក្លិប Juventus រដូវ​កាល ២០១៦-២០១៧ ប៉ុន្តែ​រូប​លោក​សង្កេត​ឃើញ​ថា សមត្ថភាព​របស់ Dybala ពិតជា​មិនធម្មតា​នោះ​ទេ ដែល​កីឡាករ​រូប​នេះ​អាច​នឹង​ក្លាយជា​កំពូល​ខ្សែប្រយុទ្ធ ប្រសិនបើ​ចាក​ចេញពី Juventus ៕