ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វេសប្រហែស​ងោក​មួយភាំង​ធ្វើ​ឱ្យ​អ្នកដំណើរ​2​នាក់​ស្លា.ប់​និង​ម្នាក់​រង​របួសធ្ងន់

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា​ទាំង​កំរោល​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តបាត់ដំបង ៖  យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា​ទាំង​កំរោល​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក​មួយភាំង ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច ។ 

លោក ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ​នៃ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាម​រី​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-5810 ដែល​បើកបរ​ដោយ​ឈ្មោះ អឹ​ម រី អាយុ​៣៦​ឆ្នាំ នៅ​ខេត្តពោធិ៍សាត់​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​«​ហ្គោ​ល​វី​អាយ​ភី​» ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​កើត​​ទៅ​លិច ។ លោក ម៉ែ​ន បូ​រី បាន​និយាយ​ទៀត​ថា ឧប្បតិ​ហេតុនេះ​បាន​បង្ក​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

លោកនាយ​ផ្នែក​ដំណោះស្រាយ​នៃ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ស្លាកស្នាម​នៅ​ចំណុច​កើតហេតុ​គឺ​ភាគី​រថយន្ត​កាម​រី​បាន​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ទៅ​បុក​រថយន្ត​ដឹក​អ្នកដំណើរ​តែ​ម្ដង​ដែល​ទំនង​អ្នកបើកបរ​ដេក​លក់​មួយភាំង ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​លើ​រថយន្តក្រុង​គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​ជិត​ដល់​ផ្ទះ​ហើយ​ដើរមក​ឈរ​ក្បែរ​ទ្វា​រថយន្ត​ខាង​មុខ​ក្បែរ​តៃកុង​ទើបត្រូវ​រថយន្ត​កាម​រី​បុក​ចំ​ពីមុខ​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ ។ ក្រោយ​ពី​វាស់វែង មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕