ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំព័រ​ហ្វេ​ស​ប៊ុ​ក អគ្គស្នងការ​នគរបាល​ជាតិ ៖ តើ​K01 មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៧ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា (​តើ​K01 មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ?)

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៧ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា (​តើ​K01 មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ?)
ខាងក្រោម​នេះ​ជា​ខ្លឹមសារ​អត្ថបទ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អគ្គស្នងការ​នគរបាល​ជាតិ ៖ ប្រិ​យ​មិត្ត​ដែល​និយម​លេង ហ្វេ​ស​ប៊ុ​ក ប្រាកដជា​បាន​ស្គាល់ឈ្មោះ ផេ​ក Satawatch FC 20 ដែល​តាំង​រហស្សនាម​ខ្លួនឯង​ថា K01 ដែល​គេ​ស្គាល់​ថា​ជា​និពន្ធ​នាយក អង្គភាព​សា​ព័ត៌មាន​កម្លាំង​មនុស្សធម៌ តើ​រហស្សនាម K01​នេះ តើ​អង្គភាព​ណា​ជា​អ្នក​ចេញ​ឲ្យ​ប្រើ? មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​ដែល​និយម​លេង ហ្វេ​ស​ប៊ុ​ក មាន​ច​ម្ង​ល់​ថា តើ​K01 មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ ជា​អ្នក​យក​ព័ត៌មាន ឬ​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​។

មាន​មតិ​មួយ​ចំនួន​បាន​សរសើរ ហើយ​មាន​មតិ​មួយ​ចំនួន​ទៀត​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា K01​ធ្វើ​លើស​នូវ​អ្វី​ដែល​ជា​វិជ្ជាជីវ​របស់​អ្នក​សារព័ត៌មាន​។ ដើម្បី​ចង់​ទទួល​ប្រជាប្រិយភាព​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក K01​និង​ក្រុមការងារ​បាន​ចុះ​ចាប់​ម៉ូតូ​គ្រប់​ទីកន្លែង គ្រប់​ទិស​ទី សូ​ម្បី​តែ​ជិះ​ទៅ​ទិញ​ខ្យង ដែល​ផ្លូវ​ស្ងាត់ឈឹង​ក៏​K01 ចាប់​ដែរ ពេល​ចាប់​ហើយ​K01 បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​លើ​អ្នកបើកបរ​ទៀត ដូច​ជា​ពាក្យ លោក​ឯង​អត់​ខួរ លោក​ឯង​ល្ងង់ មិន​ចេះ​គិតពិចារណា តើ​គាត់​មាន​តួនាទី​អ្វី​បានជា​ហ៊ាន​ប្រើ​ពាក្យ​បែប​នេះ​ទៅ​លើ​មហាជន?​។ មន្ត្រី​នគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ផ្លូវច្បាប់​K01​អត់​មាន​នីតិសម្បទា​គ្រប់គ្រាន់ ក្នុង​ការ​ដោះស្រាយ​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ទេ ក្នុង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ស្តី​អំពី​តួនាទី​ភារកិច្ច មាន​សមត្ថកិច្ច​នគរបាល មាន​កម្លាំង​កងរាជអាវុធហត្ថ មន្ទីរ​សាធារណៈការ ដែល​មាន​សិទ្ធិ​ធ្វើ​ការងារ​នៅ​លើ​ដងផ្លូវ​សាធារណៈ ក្រៅពី​សមត្ថកិច្ច​មាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​សាលាក្រុង ក្រុម​កាយ​រិ​ទ្ធ​ដែល​ចុះ​ជួយ​ផ្សព្វផ្សាយ​ស្តី​ពី​បញ្ហា​ចរាចរណ៍​។ លោក​បន្ត​ថា ចំពោះ​ទ​ង្វើ​របស់​K01 ធ្វើ​ឲ្យ​មហាជន​យល់​ថា គាត់​សកម្ម​ណាស់ ប៉ុន្តែ​ចំពោះ​នីតិវិធី​គឺ​មិន​ត្រូវ​ទៅ​តាម​ច្បាប់​ឡើយ​ចំណុច​នេះ​ហើយ​ដែល​K01​មិន​យល់​។

លោក​លើក​ឧទាហរណ៍​ថា ប្រសិនបើ​មាន​ឧបទ្ទវហេតុ​កើតឡើង តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ? តើ​K01 មានការ​ឯកភាព​ពី​ស្ថាប័ន​ណាមួយ​ដែល​អាច​ឲ្យ​ធ្វើ​ការងារ​នៅ​លើ​ដងផ្លូវ ចុះ​ក្នុង​ករណី​មាន​ឡាន ឬ​ម៉ូតូ​ជិះ​ទៅ​បុក​បុគ្គលិក​គាត់​ស្លាប់ សួរ​ថា​តើ​K01 គាត់​បាន​បំពេញ​លក្ខណៈ​ត្រឹមត្រូវ​ទៅ​តាម​បទបញ្ញត្តិ​ច្បាប់​ហើយ​ឬ​នៅ មុន​ចុះ​អនុវត្តន៍​នៅ​លើ​ដងផ្លូវ​តើ​ក្រុម​កា​ងារ​របស់​K01 បាន​ទទួល​ការ​បណ្តុះបណ្តាល​ទេ អំពី​ការ​រៀបចំ អំពី​ការ​ឃាត់​មធ្យោបាយ និង​នីតិវិធី​ផ្សេង​ៗ ដែល​ច្បាប់​ត្រូវ​បាន​កំណត់ មិនមែន​ចង់ទៅ​ដាក់​គោលដៅ​ណា​ក៏​បាន​នោះ តើ​K01​បាន​បង្រៀន​ក្រុមការងារ​របស់​ខ្លួន​ហើយ​ឬ​នៅ អំពី​ការ​ធ្វើ​ការងារ​នៅ​តាម​ដងផ្លូវ? លោក​បន្ថែម​ថា បើ​លោក​K01​ចង់​ធ្វើ​ត្រូវ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច មិនមែន​ឯករាជ្យ​តែឯង​នោះ​ទេ​។

តើ​K01 មាន​សិទ្ធិ​អី​ទៅ​ឃាត់​រថយន្ត​ប្រជាពលរដ្ឋ មាន​តែ​កម្លាំង​សមត្ថកិច្ច​ទេ​មាន​សិទ្ធិ​ឃាត់ និង​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​។ មហាជន​មួយ​ចំនួន​បាន​ឲ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ក្រុម​កា​ងារ​របស់​K01 ធ្វើ​នេះ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លះ​ប៉ុណ្ណោះ ព្រោះ​ពេល Live ម្តង​ៗ​បាន​ដាក់​ធុង​រៃ​អង្គាស ដើម្បី​ចិញ្ចឹម​អង្គភាព​របស់​ខ្លួន និង​លក់​ផ​លលិត​ផល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​។ តើ​នេះ​ជា​ការ​ប្រកប​អាជីវកម្ម ឬ​ជា​កា​ងារ​ប្រកបដោយ​ភក្តីភាព សូម​ប្រិ​យ​មិត្ត​ជួយ​ពន្យល់?​។ នៅ​ចុងបញ្ចប់​នៃ​អត្ថបទ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្ថែម​ថា ៖ សូម​បញ្ជាក់​ថា អង្គភាព​យើងខ្ញុំ​លើកយក​មក​ផ្សាយ​ពេល​នេះ​មិនមែន​ចង់បាន​ប្រជាប្រិយភាព​ដូច​ក្រុមការងា​របស់​K01 នោះ​ទេ យើង​ចុះ​ផ្សាយ​នេះ​ដើម្បី​ដោះស្រាយ​ច​ម្ង​ល់​ខ្លះ​ៗ របស់​មហាជន​តែ​ប៉ុណ្ណោះ​៕